ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសបែកគ្នាសោះស្រាប់តែឃើញពេជ្រ សោភា និងឈឹម សក្កដា ផ្អែមល្ហែមនឹងគ្នា ឡើងកាត់សក់ការក្មួយដូចប្តីប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍ថ្មីទៀតហើយមុននេះបន្ទាប់ពី តារាសម្តែង ឈឹម សក្កដា និងតារាចម្រៀង ពេជ្រ សោភា លេចចេញរូបភាពស្និទ្ធស្នាលគ្នាប្លែកមិនគួរឲ្យជឿមុននេះ។ នោះគឺរូបភាពនៃការកៀកកើយបណ្តើរគ្នាយ៉ាងត្រសងចូលរួមក្នុងពិធីមង្គលការសាច់ញាតិ របស់អ្នកនាង ពេជ្រ សោភា តែម្តង។

ក្រោយពីក្លាយជាអ្នកមេម៉ាយចាយរាងមក ពេជ្រ សោភា បានបង្ហាញទំនាក់ទំនងដោយបើកចំហរជាមួយតារាសម្តែង និងចម្រៀង ឈឹម សក្កដា ជាច្រើនឆ្នាំកន្លងមកហើយ រហូតអ្នកគាំទ្រ ទន្ទឹងរងចាំដំណឹងល្អរបស់អ្នកទាំងពីរប៉ុន្តែចាំបាត់ចាំបាត់ ទើបតែកន្លងទៅនេះពួកគេធ្វើឲ្យអ្នកគាំទ្រខកចិត្តក្រោយប្រកាសចែកផ្លូវគ្នាដើររៀងខ្លួន និងមិនធ្វើឲ្យគេសង្ឃឹមថាបានជួបគ្នាវិញឡើយ ទើបតែពេលនេះពួកគេបានបង្ហាញតម្រុយមួយចំនួនថានឹងអាចវិលរកទំនាក់ទំនងល្អវិញដូចដើមហើយអាចនឹងលេចចេញដំណឹងល្អវិញថែមទៀតផង។ សកម្មភាពនេះបានធ្វើឲ្យ អ្នកគាំទ្របានលាន់មាត់ភ្ញាក់ផ្អើលខ្លាំង និងស្ងាត់ៗពួកគេគិតថាអ្នកទាំងពីរបានចែកផ្លូវគ្នាដើររួចទៅហើយខណៈដែលមុននេះប៉ុន្មានថ្ងៃគេថែមទាំងឃើញសាររសើបមួយរបស់ឈឹម សក្កដា ទម្លាយចេញដែលធ្វើឲ្យគ្រប់គ្នាបារម្ភពថាទំនាក់ទំនងពួកគេកាន់តែឆ្ងាយ និងអាចមើលមុខគ្នាលែងចំថែមទៀតផង ប៉ុន្តែពេលនេះបាក់ចង្កះតែម្តង ដែលសូម្បីតែលោកស្រី ទ្រី ដាណា ដែលបានចូលរួមក្នុងពិធីមង្គលការនោះក៏មានការភ្ញាក់ផ្អើលនៃទំនាក់ទំនងរវាងពួកគេផងដែរ ហើយលោកស្រីថែមទាំងបញ្ចេញរូបថតកៀកកើយគ្នាថែមទៀតផង។ អ្នកគាំទ្រលើកឡើងថា ចំណងស្នេហាដែលពួកគេថាមើលចិត្ថថ្លើមគ្នា៥ឆ្នាំកន្លងមកនេះអាចនឹងមានដំណឹងល្អឆាប់ៗព្រោះតែការវិលមកជួបជុំគ្នាវិញនេះបានបញ្ជាក់ថា បេះដូងរបស់អ្នកទាំងពីរមិនអាចខ្វះគ្នាបាន ខណៈដែលកន្លងទៅអ្នកទាំងពីរជ្រើសរើសការបែកគ្នាមួយរយៈដោយស្ងប់ស្ងាត់ដោយមិនបានព្យាយាមហែកទម្លាយរឿងណាដែលធ្វើឲ្យចេញការឆ្លើយឆ្លងគ្នាដូចស្នេហាអ្នកសិល្បៈមួយចំនួនទៀតនោះទេ។  រូបភាពច្បាស់ៗថាផ្អែមល្ហែមនេះត្រូវបានគេទម្លាយជាបន្តបន្ទាប់ដែលសូម្បីតែក្នុងពិធីមង្គការរបស់ក្មួយប្រុស អ្នកនាង ពេជ្រ សោភា គេឃើញវត្តមានរបស់លោក សក្កដា ក៏ចូលរួមផងដែរ មិនតែប៉ុណ្ណោះ ថែមឡើងកាត់សក់ឲ្យកូនកម្លោះក្រមុំជាគូនឹងគ្នាថែមទៀតផង ជាពិសេសគឺ ហ្វេនៗល្បីថា តារាស្រីរូបនេះនឹងចូលរោងនាពេលឆាប់ៗនេះផងដែរ។ 

  គេរងចាំតាមដានបន្តទៀតថា តើស្នេហាវ័យខុសគ្នានេះនឹងអាចសាងសុភមង្គលរួមគ្នាបានយ៉ាងដូចម្តេចបន្តទៀត ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖