ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វេីការឃាត់ខ្លួន បន្ទាប់ជនសង្ស័យរូបនេះបានធ្វេីសកម្មភាពលួចកង់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបុរីប៉េងហួត ផ្លូវលេខ១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី២សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះមានឈ្មោះ សិទ្ធិ អុីម អាយុ២៤ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅក្នុងបុរី ប៉េងហួត សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ រូបនាងបានទុកកង់មុខផ្ទះដូចរាល់ដង ស្រាប់តែមានជនសង្ស័យខាងលេីបានបីឆ្កែដេីរមកជិត រួចធ្វេីសកម្មភាពលួចកង់ជិះចេញតែម្ដង ។ ភ្លាមៗនារីរងគ្រោះក៏ជិះកង់មួយទៀតដេញតាមរហូតដល់ច្រកចេញចូលបុរី ក៏ស្រែកឲ្យសន្តិសុខជួយឃាត់ជនសង្ស័យខាងលេី និងនាំខ្លួនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដេីម្បីចាត់ការតាមច្បាប់តែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យខាងលេីបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចកង់របស់នារីរងគ្រោះពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមនីតិវិធី ។ ដោយឡែកវត្ថុតាង(កង់)ត្រូវបានសមត្ថកិច្ចប្រគល់ជូននារីរងគ្រោះយកទៅប្រេីប្រាស់ជាធម្មតាវិញផងដែរ ៕
ដោយ ៖ ភារ៉ា ដង្កោ