ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣កេីត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបរិវេណបុរីសង្ឃឹមថ្មី ភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ គណៈកម្មាធិការគណបក្សខណ្ឌកំបូល បានរៀបចំពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធដឹកនាំក្រុមការងារយុវជនគណបក្សខណ្ឌ ក្រុមការងារយុវជនគណបក្សសង្កាត់ទាំង៧ និងរចនាសម្ព័ន្ធសកម្មជនយុវជនសាខាបក្សភូមិទាំង៩៣ភូមិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌកំបូល ដែលមានសមាសភាពចូលរួមចំនួន ៦១២ នាក់ ក្នុងនោះក្បាលម៉ាស៊ីនយុវជនគណបក្សសង្កាត់ចំនួន ៧៥នាក់ និងសកម្មជនយុវជនសាខាបក្សភូមិចំនួន ៤៦៥ នាក់។ #CPP #ដំណេីរឆ្ពោះកាន់ភាពជោគជ័យ ។
សូមបញ្ជាក់ថា : គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចសព្វថ្ងៃ គឺដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ លើក្របខណ្ឌទូទាំងប្រទេស៕
ដោយ៖ សហការី