ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតមិនមែនលោក Elon Musk ឬ ប៊ីលហ្គេតនោះទេ

ចែករំលែក៖

លោក Catherine អាណាចក្ររុស្ស៊ី មានទ្រព្យសម្បត្តិរាប់សិបពាន់ពាន់លានដុល្លារ ។ លោក Mansa Musa នៅប្រទេសម៉ាលីមានភ្នំមាស។ ចំណែកលោកGenghis Khan បានបង្កើតអាណាចក្រធំបំផុតនៅលើពិភពលោក ។ ដូច្នេះតើអ្នកណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
បច្ចុប្បន្ន លោក Elon Musk គឺជាមហាសេដ្ឋីទីមួយនៅលើពិភពលោក ។ ទស្សនាវដ្តី Forbes បានវាយតម្លៃថា លោក Elon Musk មានទ្រព្យសម្បត្តិ២២០ ពាន់លានដុល្លារអាមេរិក ។ លោកមានក្រុមហ៊ុនផលិតរថយន្ត Tesla , Starup ក្រុមហ៊ុនអវកាស SpaceX ព្រមទាំងគម្រោងជីករូង The Boring Company ។
បើទោះបីមានទ្រព្យសម្បត្តិច្រើនយ៉ាងនេះក្តី ក៏មហាសេដ្ឋីវ័យ៥១ឆ្នាំនេះមិនអាចប្រៀបធៀប ជាមួយអ្នកមានទ្រព្យសម្បត្តិច្រើនក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនោះឡើយ ។ ក៏ដូចជាមហាសេដ្ឋី បៀលហ្គេត ឬ លោក Gautam Adani ដែលមានទ្រព្យសម្បត្តិច្រើន ក៏ត្រូវនៅម្ខាងផងដែរ ដោយមិនអាចប្រៀបធៀបជាមួយអ្នកមានទ្រព្យច្រើនក្នុងជំនាន់មុនឡើយ។
ខាងក្រោមនេះជាមនុស្ស៩រូបដែលមានទ្រព្យសម្បត្តិមហាសាល ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិទាំង៩ រូប៖
១-លោកMansa Musa (1280-1337) មានទ្រព្យសម្បត្តិ មិនអាចគណនាអស់ គឺជាស្តេចគ្រប់គ្រងអាណាចក្រម៉ាលីដែលជាទីកន្លែងផលិតមាសច្រើនជាងគេបំផុតលើពិភពលោក ។ តាមការប៉ាន់ស្មាន ទ្រព្យសម្បត្តិមានរហូតដល់ទៅ ៤០០ពាន់ពាន់លានដុល្លារអាមេរិក។
២- អធិរាជ Genghis Khan (1162-1227) មានទ្រព្យសម្បត្តិ ១២០ពាន់ពាន់លានដុល្លារ គឺជា អ្នកបង្កើតអាណាចក្រមុងហ្គោលី ។
៣- អធិរាជ Song Than Tong (1048-1085) មានទ្រព្យសម្បត្តិ៣០ពាន់ពាន់លាដុល្លារ ជាស្តេចជំនាន់ទី៦ របស់ចិន។
៤- ស្តេច Akbar (1542-1605) មានទ្រព្យសម្បត្តិ ២១ពាន់ពាន់លានដុល្លារ ជាស្តេចទី៣ នៃអាណាចក្រអ៊ិស្លាម Mughal។
៥- ស្តេច Wu Zetian (624-705) មានទ្រព្យសម្បត្តិ ១៦ពាន់ពាន់លានដុល្លារ ជាស្តេចស្រី មានរហស្សនាមថា ព្រៃផ្សៃបំផុតរបស់ចិន ។
៦- Augustus Caesar ( 63 B.C -14) មានទ្រព្យសម្បត្តិ១,៥ពាន់ពាន់លានដុល្លារ
៧- Catherine (1729-1796) មានទ្រព្យ១,៥ ពាន់ពាន់លានដុល្លារ
៨= Andrew Carnegie (1835-1919) មានទ្រព្យសម្បត្តិ ៣៧២ពាន់លានដុល្លារ
៩ មហាសេដ្ឋី John D. Rockefeller (1839-1937) មានទ្រព្យសម្បត្តិ ៣៤០ ពាន់លានដុល្លារ ។

លោកជាជនជាតិអាមេរិក មានក្រុមហ៊ុនប្រេង Standard Oil នៅឆ្នាំ១៩៧០៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ phunuvietnam.vn


ចែករំលែក៖