ប្រទេសថៃ ៖ នាយទាហានសក្តិ៥ខ្មែរម្នាក់ត្រូវសមត្ថិច្ចថៃឡោមពទ្ធ័ក្នុងខេត្តស្រះកែវ ប្រទេសថៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈបើកឡានឆ្លងដែនមានអាវុធ ទើបសមត្ថកិច្ចថៃព្យាយាម បើកឡានពីក្រោយដេញ រហូតដល់ទៅមុខបន្តលែងរួច
ប្រភពព័ត៌មានបឋម ពីប្រទេសថៃបានឲ្យដឹងមកថា, នាយទាហានរូបនោះមានឈ្មោះ សុខ បានផល មានឋានៈស័ក្តិជាវរសេនីយ៍ឯក ចំណុះអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ មានអាវុធខ្លីនៅក្នុងដៃហើយបានព្យាយាមរារាំងអាជ្ញាធរថៃមិនឲ្យចាប់ខ្លួន។
ខណៈនេះកំពុងតែផ្អើលពេញ ដងផ្លូវនៅវឌ្ឍនាណាក់ខន ខេត្តស្រះកែវប្រទេសថៃ ។
លោក សុខ បានផល មានឋានៈស័ក្តិជាវរសេនីយ៍ឯក ជិះរថយន្តម៉ាក Jeeb ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PICH . NIK ។
ចំពោះព័ត៌មានលម្អិតបែបណាទៀត ចាំអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ផ្សព្វផ្សាយបន្តជូននូវពេលក្រោយ ៕
ដោយ : វណ្ណា