វីរបុរសក្លិប Barcelona កីឡាករ Gerard Pique ត្រូវបានសមាជិកបង្ហាញអារម្មណ៍យ៉ាងរំជើបរំជួល ខណៈដែលគាត់បានបង្ហាញខ្លួនជាលើកចុងក្រោយនៅកីឡដ្ឋាន Nou Camp ក្នុងជ័យជម្នះ ២–០ នៅLa Liga លើក្រុម Almeria ។
គាត់ត្រូវបានជំនួសនៅនាទីទី៨៤ ហើយបានឱបមិត្តរួមក្រុមទាំងអស់របស់គាត់ ជាមួយគ្រូបង្វឹកលោក Xavi ផងដែរ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងចូលនិវត្តន៍បន្ទាប់ពីការធ្វើដំណើរកាលពីថ្ងៃអង្គារទៅកាន់ Osasunaទោះបីជាវាមិនប្រាកដថាគាត់នឹងលេងនៅក្នុងនោះ។
បន្ទាប់ពីការប្រកួត គាត់បានថ្លែងសុន្ទរកថានៅលើទីលានដោយនិយាយថា “ខ្ញុំបានកើតនៅទីនេះ ហើយខ្ញុំនឹងស្លាប់នៅទីនេះ។ ពេលអ្នកចាស់ទៅ អ្នកដឹងថាពេលខ្លះស្រលាញ់គឺត្រូវបោះបង់ចោល ខ្ញុំជឿជាក់ថាខ្ញុំនឹងមកទីនេះម្ដងទៀតនៅថ្ងៃអនាគត។ ខ្ញុំស្រលាញ់ Barcelona នោះហើយជាមូលហេតុដែលខ្ញុំចាត់ទុកថាវាជាពេលវេលាដ៏ត្រឹមត្រូវដែលត្រូវទៅ នេះមិនមែនជាការលាទេ”។
Pique ដែលត្រូវបានគេដាក់ឈ្មោះថា ជាប្រធានក្រុមបានដើរលើទីលានជាមួយកូនប្រុស២នាក់របស់គាត់ ខណៈដែលមិត្តរួមក្រុមរបស់គាត់ទាំងអស់បានពាក់អាវដែលមានឈ្មោះរបស់គាត់ និងលេខ៣នៅខាងក្រោយ។ មានបដាដ៏ធំមួយនៅលើទីលានដែលសរសេរថា “Sempr3” (For3ver) ហើយវីដេអូអបអរសាទរអាជីពរបស់ Pique ត្រូវបានចាក់នៅលើអេក្រង់ធំដល់អ្នកគាំទ្រផងដែរ។
នៅការប្រកួតកាលពីរាត្រីថ្ងៃសៅរ៍នេះ Pique ដែលស៊ុតបញ្ចូលទីបាន៥៣គ្រាប់ឱ្យ Barcelona បានសង្គ្រោះមួយទៀតដោយ Fernando Martinez ។ ខ្សែប្រយុទ្ធ Ousmane Dembele និង Frenkiede Jong រកបានម្នាក់១គ្រាប់បាល់នៅតង់ទីពីរដើម្បីឱ្យ Barcelona ឈរលើកំពូលតារាង La Liga ។
ក្រោយចប់ការប្រកួត Pique បានត្រឡប់មកទីលានវិញដើម្បីអបអរសាទរអ្នកគាំទ្រ ហើយត្រូវបានមិត្តរួមក្រុមរបស់គាត់ឡើងជ្រោងដើម្បីជាការដឹងគុណ និងអបអរសាទរផងដែរ។ អតីតខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះបានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជានៅសល់រយៈពេល១៨ខែលើកិច្ចព្រមព្រៀងរបស់គាត់ក៏ដោយ ហើយការចាកចេញរបស់គាត់នឹងជួយ Barcelona ក្នុងវិបត្តិហិរញ្ញវត្ថុជាមួយនឹងប្រាក់ឈ្នួលរបស់គាត់ផងដែរ។
Pique បានជួយក្រុមឈ្នះពានរង្វាន់ចំនួន៣០ និងបានបង្ហាញខ្លួន៦១៦លើកសម្រាប់ Barcelona បន្ទាប់ពីចូលរួមនៅក្នុងឆ្នាំ២០០៨ ពី Manchester United ។ គាត់ជាកីឡាករលេងច្រើនបំផុតទី៥ក្នុងចំណោមកីឡាកររបស់ក្លិប Barcelona ជាមួយកីឡាករ៤នាក់ខាងលើគាត់ជាមិត្តរួមក្រុមទាំងអស់ដូចជា Lionel Messi (៧៧៨លើក), អ្នកចាត់ការ Xavi Hernandez (៧៦៧លើក), ខ្សែបម្រើ Barcelona បច្ចុប្បន្ន Sergio Busquets(៦៩៤លើក) និង Andres Iniesta (៦៧៤លើក)។ ក្នុងចំណោមនោះមានតែ Messi (៣៥) និង Iniesta (៣២) ជាអ្នកស្ថិតក្នុងក្លិបដែលឈ្នះពានច្រើនជាង Pique ។
Pique ក៏ជាផ្នែកមួយនៃការឈ្នះពាន World Cup ឆ្នាំ២០១០ និងយូរ៉ូ២០១២របស់អេស្ប៉ាញផងដែរ។ ជាមួយនឹង១០២ប្រកួតមុនពេលចូលនិវត្តន៍ជាអន្តរជាតិក្នុងឆ្នាំ២០១៨ គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ១៣នាក់ប៉ុណ្ណោះដែលបានបង្ហាញខ្លួន១០០ប្រកួតសម្រាប់អេស្ប៉ាញ ។
គាត់បានចាប់ផ្តើមអាជីពជាកីឡាកររបស់គាត់ក្លិប Manchester United ដោយលេងបាន២៣ដង និងបានខ្ចីជើងជាមួយក្លិប Real Zaragoza នៅពេលនោះ។គាត់បានបង្ហាញខ្លួនក្នុងក្រុមដំបូងចំនួន១៣ដងក្នុងឆ្នាំ២០០៧–២០០៨ ខណៈដែលMan United បានឈ្នះពានរង្វាន់ Community Shield, Premier League និង Champions League មុនពេលត្រឡប់ទៅ Barcelona វិញ៤ឆ្នាំបន្ទាប់ពីចាកចេញពីក្រុមយុវជន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)