ក្រុងប៉ោយប៉ែត ៖ ស្ត្រីជាជនជាតិថៃម្នាក់បានលោតពីលើអគាររងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ភ្លឺនៅទី០៦វិច្ឆិកាឆ្នាំ២០២២ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចប្រាប់ថាៈ ស្ត្រីរងគ្រោះមានឈ្មោះ អារីហ្សា ខាំចារើន អាយុ២២ឆ្នាំ (ជនជាតិថៃ)បានលោតពីលើអគារ Y ពណ៌សលាយត្រាវកំពស់៣ជាន់ (ដោយពុំទាន់ដឹងមូលហេតុ) នៅម្តុំខាងក្រោយហ្គោលដិនស្ទូចត្រី បានរងរបួសធ្ងន់។
ខណៈពេលនោះត្រូវបានសន្តិសុខបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតក៏ បានស្លាប់។
សាកសពមានឈ្មោះ ARISA KAMJARERN ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)។
សាកសពត្រូវបានតម្កល់ទុកក្នុងសាលតម្កល់សពទុកក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងភូមិ ប្រជាធម្មកើត សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថាៈ រង់ចាំជំនាញស្នើសុំបង្កើតគណៈកម្មាការដើម្បីត្រួតពិនិត្យសាកសព និងធ្វើការស្រាវជ្រាវតាមនីតិវិធីបន្ត ៕
ដោយ ៖ វណ្ណា