ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងជប៉ុនធ្វើសមយុទ្ធទាហានអាកាស មានការចួលរួមពីយន្តហោះចម្បាំងជាច្រើនគ្រឿង

ចែករំលែក៖

ក្រសួងការពារជាតិជប៉ុនបានប្រកាសឱ្យដឹងថា ចាប់ពីល្ងាចថ្ងៃទី ៥ខែវិច្ឆិកាទៅ កម្លាំងការពារដែនអាកាសរបស់អាមេរិកនិងជប៉ុន បានចាប់ផ្តើមធ្វើសមយុទ្ធនៅសមុទ្រចិនខាងកើត ស្ថិតនៅភាគខាងពាយ័ព្យនៃកោះ Kyushu ជប៉ុន ដោយមានការចូលរួមពីយន្តហោះចម្បំាងជាច្រើនគ្រឿង និងយន្តហោះទម្លាក់គ្រាប់របស់ប្រទេសទាងពីរ ។
ក្នុងចំណោមយន្តហោះចម្បាំងដែលចូលរួម មានយន្តហោះចម្បាំង ៥គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក២គ្រឿង ប្រភេទ B1 និងយន្តហោះចម្បាំង F16 របស់អាមេរិកចូលរួមនៅក្នុងសង្គ្រាមនោះ ។ កន្លងមកថ្មីៗ យន្តហោះចម្បាំង របស់អាមេរិកក៏បានចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានកូរ៉េខាងត្បូងដោយទើបតែបញ្ចប់ កាលពីថ្ងៃទី៥ខែវិច្ឆិកា។
នៅក្នុងសេចក្តីប្រកាស ក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា សមយុទ្ធរួមនេះក្នុងគោលដៅទប់ស្កាត់រាល់សកម្មភាពបង្កហេតុពីកូរ៉េខាងជើង ក៏ដូចជាបង្ហាញពី សាមគ្គីភាពនិងសហប្រតិបត្តិការរវាងកម្លាំងទាហានប្រទេសទាំងពីរផងដែរ ។

សមយុទ្ធកើតឡើងក្នុងពេលដែល កូរ៉េខាងជើងសាកល្បងមីស៊ីល ជាបន្តបន្ទាប់ និងបាញ់កាំភ្លើងធំរាប់រយគ្រាប់ចូលទៅកាន់ព្រំដែនសមុទ្រ កូរ៉េទាំងពីរ ។ ការសាកល្បងមីស៊ីល គឺជាការព្រមានដល់សមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូងនោះផងដែរ៕

ដោយ៖ ធីរីណា(រូប​ថត​៖​ vov.vn)


ចែករំលែក៖