ប្រទេសថៃ ៖ លោក ស័ក្តិ៥ យោធាកម្ពុជា កាន់កាំភ្លើងដ៏ទំនើងលើទឹកដីថៃ ត្រូវបានភាគីថៃឃាត់ខ្លួនជាមួយនឹងរថយន្តទំនើប១គ្រឿង ។ ជនទំនើបនេះបង្ហាញពីសារជាតិ អាក្រក់ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់ កងយោធពលខេមរភូមិន្ទ យ៉ាងធ្ងន់ធ្ងរ។
បើយោងតាមរបាយការណ៍ថៃ បានឱ្យដឹងថា លោកវរសេនីយ៍ឯកមួយរូប ដែលជាយោធានៅភ្នំពេញ ក្នុងអង្គភាព អគ្គលេខាធិការ ក្រសួងការពារជាតិ បានចេញពីកម្ពុជាតាមច្រកខៅឌីន ស្រុកខ្លងហាត ខេត្តស្រះកែវ (ខាងថៃ) ដែលឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង (ខាងខ្មែរ) កាលពីម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានភាគីថៃឃាត់ខ្លួនជាមួយនឹងរថយន្តទំនើប១គ្រឿង ដែលមានស្លាកលេខ កម្ពុជា PICH. NIK ខណៈបើករថយន្តទំនើបគេចបារ៉ាសវៀងចូលទឹកដីថៃ ទោះភាគីថៃដាក់បារ៉ាសបិទផ្លូវក៏ដោយ។ អ្វីដែលព្រហើនគឺកាន់កាំភ្លើងខ្លីនៅដៃ ទាំងមានសារធាតុគ្រឿងស្រវឹង។
សូមបញ្ជាក់ថា, ហេតុការណ៍ខាងលើនេះ ត្រូវបានភាគីថៃឃាត់នៅចំណុចភ្លើងក្រហម ផ្លូវបំបែកជា៤ ស្ថិតក្នុងស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ជាមួយអាវុធខ្លី១ដើម ហើយនៅក្នុងរថយន្ត គឺមានតែលោកវរសេនីយ៍ឯកម្នាក់ឯងតែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ឯកខាងលើមានឈ្មោះ សុខ បានផល អាយុជាង៣០ឆ្នាំ ដែលជានាយយោធានៅក្នុងអង្គភាព អគ្គលេខាធិការ ក្រសួងការពារជាតិ ។
ប្រភពដដែលបន្តថា ពាក់ព័ន្ធករណីខាងលើនេះ ភាគីថៃជនសង្ស័យថា លោកវរសេនីយ៍ឯកមានវិបត្តិគ្រួសារ។ ហើយខណៈពេលនេះ ម្តាយ និងសាច់ញាតិរបស់លោកវរសេនីយ៍ឯក កំពុងតែធ្វើដំណើរមកព្រំដែន ដើម្បីរកការអន្តរាគមន៍ជួយពីមន្ត្រីកម្ពុជាហើយ។
ពាក់ព័ន្ធករណីសមត្ថកិច្ចថៃឃាត់ខ្លួនមន្ត្រីយោធាខ្មែរនៅខេត្តស្រះកែវនេះ មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនអាចទាក់ទងសុំកាបំភ្លឺបានទេ ដោយមន្ត្រី២នាក់ចុចទូរស័ព្ទមិនចូល ខណៈលោក នេត្រ សេរី អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
សូមបញ្ជាក់ថា, ជនទំនើងរូបនេះ បានប្រើប្រាស់កាំភ្លើង ក្នុងបំណងចេតនាតតាំងជាមួយសមត្ថកិច្ចថៃ។ ប៉ុន្តែក្រោយមក មានទាំងកម្លាំងយោធាកម្ពុជា នគរបាលអន្តោប្រវេសន៍ ទើបឈានដល់សមត្ថកិច្ចថៃឃាត់ខ្លួន បាន ។
សូមជំរាបជូនថា, ប្រសិនបើសមត្ថកិច្ចថៃ មិនបានបាញ់បំបែកកង់ រថយន្តលោកស័ក្តិប្រាំខាងលើនេះទេ រូបគេអាចនឹងបង្កបញ្ហា អាចប៉ះពាល់ទៅដល់សមត្ថកិច្ចនិងប្រជាជននៅទឹកដីថៃ ៕
ដោយ ៖ សហការី