ព័ត៌មានទាន់ហេតុការណ៍៖

ប្តី​ប្រពន្ធ​ពីរ​នាក់​ រងរបួស​ធ្ងន់​ស្រាល​ខណៈ​បើកម៉ូតូបុកគោយន្តកន្ត្រៃបត់បញ្ច្រាសទិស

ចែករំលែក៖

  ខេត្ត​បន្ទាយមានជ័យ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​គរបាលជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖​ មនុស្សចំនួនពីរនាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូបុកជា មួយគោយន្តកន្ត្រៃ នៅវេលាម៉ោង០៧និង០៥នាទីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្លូវខេត្តលេខ 2561 A ភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ វឿត សារិត ភេទប្រុស អាយុ២៤ឆ្នាំ រងបួសធ្ងន់ និងប្រពន្ធឈ្មោះវិន សុធា អាយុ ២៥ឆ្នាំ របួសស្រាល ជនរងគ្រោះទាំង០២នាក់ នៅភូមិតាសុងឃុំ គោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

របាយការណ៍​ដដែល​បន្តថា​ នៅមុនពេលកើតហេតុ ឈ្មោះ ម្រះ កាត ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅភូមិតេជោភ្នំឆ័ត្រឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបើកបរគោយន្តកន្រ្តៃ០១គ្រឿងពីទិសខាងកើតមកទិសខាងលិច មកដល់ត្រង់ចំណុចកើតហេតុ បានប្តូរគន្លងទិសផ្លូវបម្រុងចូលផ្ទះ ស្របពេលនោះ អ្នកបើកម៉ូតូម៉ាក វ៉េវ អាវកាច់ ពណ៌ឈាមជ្រូក គ្មានស្លាកលេខ ដឹកប្រពន្ធពីក្រោយ បើកក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបុកចំទ្រុងគោយន្ដផ្នែកខាងក្រោយជំហៀងខាងស្ដាំ បណ្តាលឲ្យប្តីអ្នកបើកម៉ូតូ របួសធ្ងន់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមង្គលបូរីនិងប្រពន្ធរបួសស្រាល។ 

ក្រោយកេីតហេតុ​សម្ភារៈទាំង០២ខូចខាតស្រាលត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

ដោយ​៖សហការី​


ចែករំលែក៖