ភ្នំពេញ ៖ បើតាមប្រភពព័ត៌មានបឋមពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គម facebook បានបញ្ជាក់ឱ្យដឹងថា, មានបុរសម្នាក់ជិះរថយន្តស៊េរីទំនើប បង្កជម្លោះជាមួយប្រជាពលរដ្ឋ ។
ជនទំនើងអាចក្តៅចិត្តឆួលច្រមុះ ចរិកមានតែអញ រួចក៏ធ្វើសកម្មភាពទាញកាំភ្លើងបាញ់ឡើងលើពីរគ្រាប់ ។ រួច ក៏ជិះរថយន្តទៅបាត់មួយសន្ទុះ ! ក្រោយមកក៏ត្រឡប់មកវិញ ធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ទៀត សំណាងល្អមិនមានអ្នករងរបួស។ ប៉ុន្តែបើមានករណីនេះមែន សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវមានវិធានការ ទប់ស្កាត់ ស៊ើបអង្កេត ស្រាវជ្រាវ ជាបន្ទាន់ ដើម្បីស្វែងរកជនទំនើងដៃដល់ ខណៈកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន និងប្រតិភូដែលអញ្ជើញមកប្រជុំ អាស៊ានលើកទី៤០ និង៤១។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១៤:២៥នាទីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សង្ឃឹមថាសមត្ថកិច្ចនិងអាជ្ញាធរ អាចនឹងស្រាវជ្រាវក្នុងករណីនេះ តើជាការពិត ខណៈមានបណ្ដាញទំនាក់ទំនងសង្គម facebook បានផ្ដិតរូបនិងបង្ហោះពីសកម្មភាពរបស់ជនទំនើងនេះ ៕
ដោយ ៖ សហការី