ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ សម្តែងការសោកស្តាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាក្នុងកិច្ចប្រជុំអាស៊ាននោះបាន ដោយសារបញ្ហាសុខភាព

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសោកស្តាយ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាក្នុងកិច្ចប្រជុំអាស៊ាននោះបាន ដោយសារបញ្ហាសុខភាព។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា « សោកស្តាយដោយភរិយាខ្ញុំមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា បានដោយសារបញ្ហាសុខភាព។

តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយាខ្ញុំមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ាន ប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២និងឆ្នាំ២០១២ ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អ ក្នុងនាមភរិយាប្រធានអាស៊ាន។

មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិកាអន្តរជាតិតែម្តង ដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាសុី អឺរ៉ុប។ល។

សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែ ភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាត នៅឡើយ។

នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅ តាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការ អង្គការសហប្រជាជាតិទៀតផង។

ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់»៕

ដោយ៖ សូរិយា


ចែករំលែក៖