ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Ford Rangerមួយគ្រឿងក្នុងល្បឿនលឿន រួចបែកកង់រេចង្កូតទៅបុកម៉ូតូមួយគ្រឿងបើកបរបញ្ច្រាស់ទិសដៅគ្នាចំពីមុខពេញកំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូឪពុកម្ដាយកូនបីនាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១៩ យប់ ថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុង១៣BT ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តFord Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-9427ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបែកកង់ បណ្តាលឲ្យរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសង់ប៊ិចពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BE-6222ជិះគ្នាបីនាក់ឪពុកម្ដាយនិងងកូន ដោយធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ចំពីមុខពេញទំហឹងបណ្ដាលឱ្យភាគីម៉ូតូរងរបួសធ្ងន់ទាំងបីនាក់ ចំណែករថយន្តបង្កបានរេចង្កូតមកអឹបនិងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំទៅមុខលេងរួច។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ