ខេត្តស្វាយរៀង៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ចុះមកអប់រំដល់ផ្ទះអ្នកភូមិ១៥នាក់ ឱ្យឈប់ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។
ការចុះនេះធ្វើឡើងនាថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
លោក ហែម សាមុត អធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីពលរដ្ឋបានរាយការណ៍ថា មានបងប្អូនពលរដ្ឋភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ រកស៊ីបទល្មើសនេសាទឆក់ត្រីខុសច្បាប់ នៅ ថ្ងែទី០៨ខែវិច្ចិកា ឆ្នាំ២០២២ ។
កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍របស់លោកបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ លោកមេភូមិឬស្សីអម និងកម្លាំងប្រជាការពារភូមិ បានចុះដកអឹមភ្លឺឆក់ត្រីតាមខ្នងផ្ទះ ស្ថិតនៅក្នុងភូមិឬស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ដែល រកស៊ីបទល្មើសនេសាទឆក់ត្រី ដកបានសរុប១៣គ្រឿងនិងដងឆក់ត្រីចំនួន១៣គ្រឿងរួច បានធ្វើកិច្ចសន្យាអប់រំ ឱ្យឈប់ ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ តទៅទៀត សរុប១៥នាក់។
ប្រភពបន្តថា សម្ភារៈដកហូតបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្សែត្រដើម្បីរង់ចាំការដុតបំផ្លាញចោលនៅពេលលក្រោយបន្តទៀត ៕
ដោយ៖ សុថាន