ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ ជីរក្រសាំងទំហំ(Chameleon plant) វាមានកម្ពស់៣០-៤០ស.ម តួដើមវានៅផ្នែកក្រោម តែងើបត្រង់នៅផ្នែកលើមានឬសច្រើនផ្នែកក្រោមដី។
ក្រសួងបរិស្ថាន បានបន្ថែមថា ស្លឹកស្រួចចុង គល់មានរាងបេះដូង។ ផ្ទៃស្លឹកមានក្រពេញច្រើនឱ្យក្លិនក្រអូនប្រហើរ។ កញ្ចុំផ្កាជាកួរនៅចុងដើម។ ផ្កាគ្មានត្របក គ្មានស្រទាប់ មានកេសរឈ្មោល៣ដែលមានទងវែងបាំងលើកេសរញី ប្លោកលម្អង ផ្កាមានប្រវែង២ម.ម កេសរញី៣ជាប់គ្នា ជាក្លែបតែ១។
ចំណែកកញ្ចុំផ្កាមានស្ទបផ្កា៤-៥ពណ៌ស ដែលគេតែងច្រឡំថាស្រទាប់ផ្កា។ ដុះនៅតំបន់ក្តៅបង្កួរ តែត្រូវការដីន និងធាតុសើម។
សូមជម្រាបថា ជីរក្រសាំងទំហំចំពោះការប្រើប្រាស់បានជា គ្រឿងទេស៖ បន្ថែមឱ្យមានក្លិនឈ្ងុយ និងសោភ័ណភាពម្ហូបអាហារ និងអាចធ្វើជាភ្លាជាដើម៕
ដោយ៖សហការី