ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់តាមគោលដៅ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លេីកទី៤០-៤១

ចែករំលែក៖

ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងចរាចរណ៍ ដោយបានណែនាំបន្ថែមឲ្យយកចិត្តទុកខ្ពស់ក្នុងការបំពេញ តួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍តាមគ្រប់គោលដៅ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លេីកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។​ 

របាយការណ៍ដដែល​បន្តថា​ ក្នុងឱកាសនោះដែរ លោកស្នងការ បានផ្តល់ជូន និងបំពាក់អាវពន្លឺចរាចរណ៍ថ្មីចំនួន ១០០០អាវ ដែលខាងមុខមានដាក់អក្សរ ន.ប.ភ.ព ពិលពន្លឺបំពាក់លេីស្មាចំនួន ៣៧០ និងស្រោមដៃសចំនួន ៣០០គូរផងដែរ ។

សូមរម្លឹកដែរថា​ លោកឧត្តមសេនីយ៍ឯក ស ថេត កាលពីពេលថ្មីៗនេះ​​ ក៏បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពី ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លេីកទី៤០ និងលេីកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕

ដោយ​៖ស​ តារា​


ចែករំលែក៖