ព័ត៌មានទាន់ហេតុការណ៍៖

សាកសពស្ត្រីចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្បែរមាត់ទឹកសង្ស័យករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល ៖  ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីចំណាស់ម្នាក់ ស្លាប់ក្បែរមាត់ទឹកអូរ សង្ស័យជាករណីខ្យល់គរ  នៅថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង៦និង៣០នាទីព្រឹក​ចំណុចមាត់ទឹកអូរមុខសាលាបឋមសិក្សាពោធិធំ ភូមិពោធិធំ ឃុំអរិយក្សត្រ ស្រុកល្វាឯម​  ខេត្ត​កណ្ដាល​ ។

    មម្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា សាកសពជនរងគ្រោះ‌មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល ៦០ឆ្នាំ សម្បុរស សក់រួញ កាត់ខ្លីត្រឹមក។

    ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋថា ជនរងគ្រោះមានលក្ខណៈសតិមិនគ្រប់ ស្ពាយកាបូប ពណ៌ខ្មៅហើយបានដើរទៅមកក្នុងភូមិអរិយក្សត្រប្រហែលជាពីរថ្ងៃមកហើយនិងបានសុំបាយសុំទឹកប្រជាពលរដ្ឋតាមភូមិហូប ហើយជាប់ខ្លួនជនរងគ្រោះមានធំក្លិនស្រា។លុះនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោ០៦និង៣០នាទីព្រឹក ប្រជាពលរដ្ឋបានដើរហាត់ប្រាណតាមមុខសាលាបឋមសិក្សាពោធិធំ បានប្រទះឃើញសាកសពជនរងគ្រោះនៅក្បែរមាត់ទឹកក៏រាយការណ៍មកសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលអរិក្សត្រ ។

   ទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញសហការជាមួយ អាជ្ញាធរភូមិ ឃុំ ពេទ្យនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិក្សត្រ ចុះទៅពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព។

    ការ​ពិនិត្យ​សាកសព: សាកសពអាក្រាតកាយ ចុងជើងជាប់មាត់ទឹក ក្បាលបែរទៅទិសខាងលិច នៅចម្ងាយពីសាកសព ប្រវែង ៥០ម៉ែត្រមានបន្សល់ទុកកាបូបពណ៌ខ្មៅចំនួន០១ ភ្ជួរនិងរបងសាលា និងសម្លៀកបំពាក់មួយចំនួននៅលើស្មៅនិងប្រវែង៥ម៉ែត្រពីសាកសពនៅលើកំប្លោកក្នុងទឹក មានអាវយឺតពណ៌ទឹកក្រូចចំនួន ០១ និងអាវទ្រនាប់ ពណ៌ផ្កាឈូកចំនួន០១ គូទសាកសពមានស្នាមរលាត់ថ្មីសង្ស័យពេលចុះទឹក អង្គុយរំកិលគូទចុះ លើខ្លួនសាកសពក្រៅពីគូទពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។

ការសន្និដ្ឋាន​ ៖  ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ។

    ក្រោយពិនិត្យរួចបានយកសាកសព ទៅកប់រក្សាទុកនៅទីបញ្ចុះសពក្រោយវត្តបន្ទាយរង់ចាំស្វែងរកសាច់ញាតិ ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖