ទីក្រុងហាណូយ ៖ នាថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន។
តាមរយៈផេកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបញ្ជាក់ថា, ជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកងទ័ពជើងគោក នៃបណ្តាប្រទេសអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលរួមមាន៖
១- នាយឧត្តមសេនីយ៍ NARONGPAN JITKAEWTAE អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ
២- ឧត្តមសេនីយ៍ឯក NGUYEN VAN NGHIA អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម
៣- ឧត្តមសេនីយ៍ទោ DAVID NEO មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី
៤- ឧត្តមសេនីយ៍ទោ PHANSENG BOUNPHANH អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ
៥- ឧត្តមសេនីយ៍ត្រី DATO SERI PAHLAWAN SAIFULRIZAL BIN ABDUL LATIF មេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទប៊្រុយណេ
៦- ឧត្តមសេនីយ៍ឯក AGUS SUBIYANTO មេបញ្ជាការរង កងទ័ពជើងគោកឥណ្ឌូនេស៊ី
៧- ឧត្តមសេនីយ៍ឯក THET PONE មេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា ៕
ដោយ : សិលា