មេដឹកនាំក្រុមសំឡេងភាគតិចនៃសភាអាមេរិក លោក Kevin McCarthy បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកា (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយនិយាយថា គណបក្សសាធារណរដ្ឋទទួលបានកៅអីគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសភាតំណាងរាស្រ្ត។
លោក McCarthy បាននិយាយថា “ខ្ញុំចង់ថ្លែងអំណរគុណដល់អ្នកគាំទ្ររាប់លាននាក់នៅក្នុងប្រទេសនេះ។ ជាក់ស្តែង យើងនឹងយកផ្ទះដណ្តើមរដ្ឋសភាមកវិញ” ។ លោកបន្តទៀតថា “ប្រសិនបើអ្នកជឿជាក់លើសេរីភាព ការខិតខំប្រឹងប្រែង និងក្តីស្រមៃរបស់ជនជាតិអាមេរិក លទ្ធផលទាំងនេះបង្ហាញថា នេះជាកន្លែងសម្រាប់អ្នកនៅក្នុងគណបក្សសាធារណរដ្ឋ”។
លោក McCarthy បានលើកឡើងចំពេលមានការប្រជែងគ្នាយ៉ាងតឹងរ៉ឹងសម្រាប់ការគ្រប់គ្រងសភាតំណាងរាស្រ្ត។ ខណៈពេលដែលគណបក្សសាធារណរដ្ឋបានទទួលជោគជ័យក្នុងការកម្ចាត់តំណែងកំពុងតែរង្គោះរង្កើរបស់គណបក្សប្រជាធិបតេយ្យ ។ នៅពេលនេះលទ្ធផលនៅក្នុងរដ្ឋមួយចំនួននៅមិនទាន់មានជាផ្លូវការនៅឡើយទេ។
លោក McCarthy បាននិយាយថា “ឥឡូវនេះខ្ញុំសូមប្រាប់អ្នកថា នៅពេលយើងភ្ញាក់ពីដំណេកនៅថ្ងៃស្អែក យើងនឹងមានសំឡេងភាគច្រើន ហើយប្រធានរដ្ឋសភាបច្ចុប្បន្នគឺ Nancy Pelosi នឹងស្ថិតនៅក្នុងក្រុមភាគតិចវិញម្តង”។
យោងតាមទូរទស្សន៍ CNN គណបក្សសាធារណរដ្ឋបច្ចុប្បន្នមាន១៩៥ អាសនៈ ខណៈដែលគណបក្សប្រជាធិបតេយ្យមាន ១៧៦ អាសនៈនៅក្នុងសភាតំណាង៕ ដោយ៖ ធីរីណា
រូបថត ៖ Vietnamnet.vn