ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការជូន លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ ចំពោះលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ 

ពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានសន្តិភាពនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន និងមន្ត្រីអង្គទូតនានាផងដែរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច និងត្រួតពលរួចមក សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញពិភាក្សាការងារ និងបន្ទាប់មកសម្តេចតេជោ និងលោល លី ខឺឈាង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារផ្តល់ជំនួយលើគម្រោងអភិវឌ្ឍន៍មួយចំនួននៅកម្ពុជា ក្នុងនោះក៏មានការរៀបចំសម្ពោធជានិមិត្តរូបដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖