ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះដឹកអ្នកដំណើរត្រូវគ្រាប់កាំភ្លើងពេលត្រៀមចុះចតនៅបេឡារុស

ចែករំលែក៖

ប្រធានក្រុមហ៊ុនអាកាសចរណ៍ MEA លោក Mohamad El-Hout បាននិយាយថា យន្តហោះដឹកអ្នកដំណើរមកពីប្រទេស Jordan ត្រូវបានរងការវាយប្រហារដោយគ្រាប់កាំភ្លើង ខណៈពេលចុះចតនៅទីក្រុង Beirut កាលពីថ្ងៃទី៩ខែវិច្ឆិកា ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

សារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១០ខែវិច្ឆិកា បានដកស្រង់សម្តីលោក Mohamad El-Hout ប្រធានក្រុមហ៊ុនអាកាសចរណ៍មជ្ឈិមបូព៌ា (MEA) ដែលបាននិយាយថា ជារៀងរាល់ឆ្នាំ យន្តហោះ ៧-៨ គ្រឿងត្រូវរងគ្រាប់កាំភ្លើង(ដែលមិនដឹងជាបាញ់ចេញពីប្រភពណា ដែលជាគ្រាប់កាំភ្លើងបាញ់ចោលទៅលើមេឃ) ខណៈដែលចតនៅអាកាសយានដ្ឋាន Beirut រដ្ឋធានីនៃប្រទេសលីបង់។
មទោះជាយ៉ាងណាក៏ដោយ ក៏ឧបទ្ទវហេតុដែលបានកើតឡើងនៅថ្ងៃទី៩ខែវិច្ឆិកា នៅក្នុងតំបន់នៃអាកាសយានដ្ឋានអន្តរជាតិ Rafik Hariri គឺជាលើកទីមួយហើយដែលយន្តហោះត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងពេលកំពុងធ្វើដំណើរ។ យោងតាមសារព័ត៌មាន 1News បានឱ្យដឹងថា មន្ត្រីអាកាសយានដ្ឋានបាននិយាយថា គ្រាប់កាំភ្លើងបានបាញ់ទៅលើមេឃ ហើយបានធ្លាក់ចូលទៅក្នុងយន្តហោះ។
ការបាញ់កាំភ្លើងក្នុងពិធីបុណ្យគឺជារឿងធម្មតាក្នុងប្រទេសលីបង់ ហើយការប្រើប្រាស់កាំភ្លើងក៏ជារឿងធម្មតាដែរ។ នេះត្រូវបានគេមើលឃើញថាជាទម្លាប់ក្រោយសុន្ទរកថារបស់អ្នកនយោបាយ ការប្រកាសលទ្ធផលប្រឡងជាផ្លូវការ និងព្រឹត្តិការណ៍ជាច្រើនទៀត ក្រោយបញ្ចប់ឬបើកកម្មវិធីតែងតែបាញ់កាំភ្លើងឡើងលើមេឃជាច្រើនគ្រាប់៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖