ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៌មាន

កម្ពុជា និង វេទិកាសេដ្ឋកិច្ចពិភពលោក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សាស្ត្រាចារ្យ ក្លាស ឆាប់ ប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានសម្តែងការ ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងកម្ពុជា និង WEF នៅក្នុងជំនួបនាថ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ លុបបំបាត់ភាពក្រីក្រ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩។ លោកសាស្ត្រាចារ្យ ក្លាស ធ្លាប់ បានអបអរសាទរកម្ពុជាចំពោះភារកិច្ចដ៏ឧត្តុងឧត្តម ក្នុងឋានៈ ជាប្រធានអាស៊ានឆ្នាំ២០២២ និងបានវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំប្រកបដោយគិត បណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការ ឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ និងជោគជ័យដ៏ធំធេងក្នុងការសម្រេចបាននូវ អត្រាខ្ពស់បំផុតនៃការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យ ក្លាស ឆាប់ បានលើកឡើងថា WEF មានមធ្យោបាយជាច្រើនដើម្បីជួយដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសាស្ត្រាចារ្យ ក្លាស ឆាប់ បានពិភាក្សា និងបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-WEF បន្ថែមទៀត៕

ដោយ : សុខ ខេមរា


ចែករំលែក៖