ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានក្រៅប្រទេសទម្លាយរាជទ្រព្យមហាសាលរបស់ ស្តេចព្រុយណេ មានឡានប្រណីតរហូត ៧ ពាន់គ្រឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចែករំលែក៖

ប្រទេសប្រុយណេ ៖ បើយោងតាមផេក បានបញ្ជាក់អោយដឹងថា, (khmer-biz.com KHMER-BIZ) ស្តេច​ស៊ុលតង់​ព្រុយណេ Hassanal Bolkiah ជា​ស្តេច​មួយ​អង្គ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក។ ទ្រព្យសម្បត្តិ​សរុប​របស់​ព្រះ​អង្គ​មក​ទល់​ពេល​នេះ ត្រូវ​បាន​ឱ្យ​ដឹង​ថា​មាន​ចំនួន​ប្រមាណ​ជា ២០ ពាន់​លាន​ដុល្លារ នេះបើតាមការបញ្ជាក់ក្នុងតារាង «Top 10 Wealthiest Royals» របស់វិបសាយ Business Insider។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផេក (khmer-biz.com KHMER-BIZ) បានបន្តថា, ស្ដេច Hassanal Bolkiah គង់​នៅ​ក្នុង Istana Nurul Iman ដែល​ជា​ព្រះ​រាជវាំង​ធំ​ជាង​គេ​បំផុត​លើ​ពិភពលោក សាងសង់​ឡើង​ក្នុង​ផ្ទៃ​ដី​ជាង ២០ ម៉ឺន​ម៉ែត្រ​ការ៉េ ដោយ​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ភាគ​ច្រើន​សុទ្ធ​តែ​ធ្វើ​អំពី​មាស។ រាជវាំង​នោះ​ដែរ មាន​បន្ទប់​ជាង ១ ៧០០ បន្ទប់ បន្ទប់​ទឹក​ចំនួន ២៥៧ និង អាង​ហែល​ទឹក​ចំនួន ៥ មាន​ក្រាល​សេះ និង ការ៉ាស់​ដាក់​ឡាន​ចំនួន ១១០ កន្លែង។ តម្លៃ​សរុប​នៃ​ការ​សាងសង់​រាជវាំង​មួយ​នេះ គឺ​ចំណាយ​អស់​រហូត​ដល់ ១.៤ ពាន់​លាន​ដុល្លារ​ឯណោះ។

ស្ដេចស៊ុលតង់ប៊្រុយណេ មានស្ដុករថយន្តទំនើបៗសរុប ប្រមាណជា ៧ ពាន់គ្រឿង ដែលប៉ាន់មើលទៅមានតម្លៃជាង ៥ ពាន់លានដុល្លារ។ រថយន្តទំនើបទាំងនោះរួមមាន រថយន្ត ម៉ាក Rolls-Royces ចំនួន ៦០០ គ្រឿង រថយន្ត Ferraris ចំនួន ៤៥០ គ្រឿង និង រថយន្តម៉ាក Bentleys ចំនួន ៣៨០ គ្រឿងផងដែរ នេះបើតាមការចេញផ្សាយរបស់ វិបសាយ Hotcars។

ក្រៅពីនេះ ស្តេចប្រទេសព្រុយណេរូបនេះ ក៏បានទិញ យន្តហោះប្រភេទ Boeing 747-400, Boeing 767-200 និង Airbus A340-200 សម្រាប់ជាមធ្យោបាយធ្វើដំណើរ ផងដែរ។ ក្នុងចំណោមយន្តហោះទាំងនោះ យន្តហោះ ប្រភេទBoeing 747-400 គឺជាយន្តហោះប្រណីតជាងគេ រហូតត្រូវបានដាក់រហស្សនាមថាជា «Flying Palace» ដោយសារតែការតុបតែងនៃតួយន្តហោះ ក៏ដូចជាផ្ទៃខាងក្នុង យន្តហោះ គឺភាគច្រើនច្នៃចេញអំពីមាស៕

ប្រភព : (khmer-biz.com KHMER-BIZ)


ចែករំលែក៖