ព័ត៌មានទាន់ហេតុការណ៍៖

មិត្តភាពនិងសហប្រតិបត្តិការកម្ពុជា-អាមេរិកកាំងកាន់តែរឹងមាំ!

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី ១២វិច្ឆិកា២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទទួលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដោយក្តីសោមនស្សរីករាយក្រៃលែង ព្រោះថាកម្ពុជាគោរពស្រឡាញ់និងចាត់ទុកប្រទេសទាំងអស់ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ក៏បានឃើញពីការរីកចម្រើនពិតរបស់កម្ពុជា ហើយក៏បានឃើញពីកាយវិការយកចិត្តទុកដាក់ពិតប្រកបដោយភក្តីភាពរបស់ សម្តេចតេជោចំពោះរូបលោកប្រធានាធិបតី។ 

ទន្ទឹមនឹងនេះដែរ កម្ពុជាក៏សូមអរគុណដល់ លោកប្រធានាធិបតី Joe Biden ដែលកន្លងទៅបានទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងរាក់ទាក់និងកក់ក្តៅនៅសេតវិមានក្នុងកំឡុងពេលកិច្ចប្រជុំកំពូល ASEAN-US Summit, May 12-13, 2022, Washingdon DC. ។

តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ និងជំនួបទ្វេភាគីរវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរនៅភ្នំពេញថ្ងៃនេះនឹងបង្កើននូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរទ្វេឡេីង។ អរគុណសន្តិភាព! ៕

ដោយ : សហការី


ចែករំលែក៖