ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បានបញ្ជាក់អោយដឹងថា, ម៉ាលីកា កូនស្រីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ត្រូវបានជ្រេីសរេីសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន។
ក្រសួងបរិស្ថានបន្តថា, ម៉ាលីកា តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សារហូតបញ្ចប់ថ្នាក់ទី១២ និងទទួលបានអាហារូបករណ៍ពីស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។
លោក ថុន ស៊ូខុន ត្រូវជាឪពុករបស់ម៉ាលីកា គឺជាជនជាតិដេីមភាគតិចឡាវរស់នៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី។ លោកគឺជាក្មេងកំព្រាឳពុក រស់នៅជាមួយម្ដាយមេម៉ាយម្នាក់ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យ បានធ្វេីការជាមន្រ្តីឧទ្យានុរក្សពេញសិទ្ធិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងបានរៀបការ ហេីយទទួលបានចំណងដៃកូន៤នាក់ ៕
ដោយ : សហការី