ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំសមាជិកអាស៊ាន និងប្រទេសដៃគូ ១១រូប នឹងចាកចេញពីកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ ខណៈមួយចំនួនទៀតអញ្ជើញចេញទៅថ្ងៃស្អែក !

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ មេដឹកនាំសមាជិកអាស៊ាន និងប្រទេសដៃគូ ១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក ក្នុងនោះមេដឹកនាំដែលចាកចេញនៅរសៀល និងល្ងាចថ្ងៃនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ នាយករដ្ឋមន្រ្តីចិន, នាយករដ្ឋមន្រ្តីវៀតណាម, ប្រធានាធិបតីកូរ៉េខាងត្បូង, នាយករដ្ឋមន្រ្តីសឹង្ហបុរី, ប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតីឥណ្ឌា, នាយករដ្ឋមន្រ្តីជប៉ុន, ប្រធានាធិនតីឥណ្ឌូណេស៊ី, រដ្ឋមន្រ្តីការបរទេសរុស្ស៉ី, នាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីថៃផងដែរ។

សូមបញ្ជាក់ថា, ៖ តាមកម្មវិធីដែលគ្រោងទុក ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន រួមទាំងបណ្តាមេដឹកនាំអាស៊ាន និងដៃគូ សរុបចំនួន១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក។

សូមបញ្ជាក់ថា កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន បានរៀបចំកកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អំឡុងកិច្ចប្រជុំកំពូលនេះ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ។

ឮសូមជម្រាបជូនថា, នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ លោក ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួននេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 

ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ថ្លែងបានអ្នកសារព័ត៌មានថា លោក ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ 

លោក ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់ លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។ លោក ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។

ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះលោក ចូ បៃដិន ដែលបានធ្វើដំណើមកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅរាជធានីភ្នំពេញ ដែលនេះសបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន។សម្ដេចតេជោ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានជម្រាប ជូនលោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឲ្យប្រទេសអ៊ុយក្រែនក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសំដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោបានមានប្រសាសន៍ថាសហរដ្ឋអាមេរិក ជាប្រទេសនាំមុខលំដាប់លេខ១ ក្នុងការបញ្ជូនវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖