ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Paris St-Germain នឹងលេងក្នុងការប្រកួត World Cup ជាលើកទី៥របស់គាត់ដែលជាផ្នែកមួយនៃក្រុមអាហ្សង់ទីនដែលរួមបញ្ចូលកីឡាករលេងនៅ Premier League ចំនួន៥នាក់ទៀត។
គ្រូបង្វឹកលោក Lionel Scaloni បានរួមបញ្ចូលកីឡាករជើងចាស់ដូចជា Messi វ័យ៣៥ឆ្នាំ និង Angel di Maria វ័យ៣៤ឆ្នាំ ជាមួយនឹងកីឡាករវ័យក្មេងដូចជាខ្សែប្រយុទ្ធ Julian Alvarez របស់ Manchester City ផងដែរ។
ខ្សែប្រយុទ្ធ Paulo Dybala របស់ក្លិប Roma ដែលមានអាយុ២៨ឆ្នាំដែលរងរបួសក៏ទទួលបានការងឿងឆ្ងល់ផងដែរទោះបីជាមិនបានលេងចាប់តាំងពីថ្ងៃទី៩ ខែតុលាក៏ដោយ។
ការប្រកួតដំបូងរបស់ក្រុមអាហ្សង់ទីនក្នុងពូល C គឺប៉ះជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី២២ ខែវិច្ឆិកា ហើយដែលនឹងត្រូវជួបជាមួយប៉ូឡូញ និងម៉ិកស៊ិកក្នុងពូលនេះផងដែរ។
អ្នកចាំទី Emiliano Martinez របស់ក្លិប Aston Villa, Christian Romero របស់ Tottenham, Lisandro Martinez របស់ Manchester United និងខ្សែបម្រើ Alexis Mac Allister របស់ Brighton ក្លាយជាកីឡាករដែលប្រជែងគ្នានៅ Premier League។
មិនមានកន្លែងសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Alejandro Garnacho វ័យ១៨ឆ្នាំ ដែលត្រូវបានកោះហៅចូលក្រុមឈុតធំជាលើកដំបូងក្នុងខែមីនា ប៉ុន្តែមិនទាន់បានចូលលេងជាជម្រើសដំបូងនៅឡើយទេ។
ការដាក់បញ្ចូល Dybala បានផ្តល់ការភ្ញាក់ផ្អើលដ៏អស្ចារ្យបំផុត ដែលអតីតខ្សែប្រយុទ្ធ Juventus ត្រូវបានគេរំពឹងថានឹងអវត្តមានក្នុងការប្រកួតនេះ បន្ទាប់ពីរងរបួសភ្លៅ។ Dybala បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងក្រុម Roma មុនពេលនោះដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងប្រកួតជាប់ៗគ្នា។
អាហ្សង់ទីនដែលបានឈ្នះពាន Copa America កាលពីឆ្នាំមុនគឺស្ថិតក្នុងការប្រកួត៣៥ប្រកួតមិនដែលចាញ់។ ក្រុមប្រទេសនេះបានឈ្នះពានរង្វាន់World Cup ចុងក្រោយក្នុងឆ្នាំ១៩៨៦ និងបានបញ្ចប់ជើងឯករងនៅឆ្នាំ១៩៩០ និងឆ្នាំ២០១៤។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករអាហ្សង់ទីនដែលនឹងត្រូវប្រជែងនៅ World Cup ឆ្នាំនេះ៖
អ្នកចាំទី ៖ Emiliano Martinez (Aston Villa), Franco Armani (River Plate) and Geronimo Rulli (Villarreal)។
ខ្សែការពារ ៖ Gonzalo Montiel (Sevilla), Nahuel Molina (Atletico Madrid), German Pezzella (Real Betis), Cristian Romero (Tottenham Hotspur), Nicolas Otamendi (Benfica), Lisandro Martinez (Manchester United), Juan Foyth (Villarreal), Nicolas Tagliafico (Olympique Lyonnais), Marcos Acuna (Sevilla)។
ខ្សែបម្រើ ៖ Leandro Paredes (Juventus), Guido Rodriguez (Real Betis), Enzo Fernandez (Benfica), Rodrigo De Paul (Atletico Madrid), Exequiel Palacios (Bayer Leverkusen), Alejandro Gomez (Sevilla), Alexis Mac Allister (Brighton & Hove Albion)។
ខ្សែប្រយុទ្ធ ៖ Paulo Dybala (AS Roma), Lionel Messi (Paris St Germain), Angel Di Maria (Juventus), Nicolas Gonzalez (Fiorentina), Joaquin Correa (Inter Milan), Lautaro Martinez (Inter Milan), Julian Alvarez (Manchester City) ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)