ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន : នេះគឺជាថ្ងៃមួយដែលខ្ញុំមានមោទនភាពបំផុតក្នុងនាមជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងរដ្ឋមន្ត្រីការបរទេស!

ចែករំលែក៖

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះលើ facebook លោកថា, នេះគឺជាថ្ងៃមួយដែលខ្ញុំមានមោទនភាពបំផុតក្នុងនាមជាពលរដ្ឋខ្មែរ មន្ត្រីរាជការ និងរដ្ឋមន្ត្រីការបរទេស!

លោក ប្រាក់ សុខុន បានថ្លែងបន្តថា, ពីរថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ មានភាពមមាញឹកខ្លាំង ដោយសារកម្មវិធីផ្លូវការ ព្រឹត្តិការណ៍អម និងជំនួបទ្វេភាគី។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ទេរតំណែងប្រធានអាស៊ានជូនដល់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងថា, អាចថាជាសំណាងរបស់ខ្ញុំដែរ ដែលបានចូលរួមចំណែកក្នុងការកសាងភាពជោគជ័យថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា ក្នុងឋានៈជារដ្ឋអធិបតេយ្យ និងជាសមាជិកសហគមន៍អន្តរជាតិដែលមានទំនួលខុសត្រូវខ្ពស់ ជាពិសេសក្នុងអាស៊ាន។ 

លោកថ្លែងបន្តថា, ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្តដែលថ្នាក់ដឹកនាំ សហសេវិក សហការី និងភាគីពាក់ព័ន្ធទាំងអស់ បានផ្តល់ជូនខ្ញុំ ខណៈដែលយើងរួមគ្នាតាក់តែងជំពូកប្រវត្តិសាស្ត្រមួយនេះ របស់ប្រទេសយើង។

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ក៏សូមអរគុណដល់គណៈប្រតិភូទាំងអស់ និងសូមជូនពរដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។ ទន្ទឹងថានឹងបានជួបគ្នាម្តងទៀតនាពេលខាងមុខ! ។

សូមមើលរូបភាព នៃសកម្មភាពភាពប្រជុំ អាស៊ាន ក្នុងនាម សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ៕ 

ដោយ : សុខ ខេមរា


ចែករំលែក៖