ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញ ខណ្ឌសែនសុខស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ករណីឆបោកប្រាក់ចំនួន៩.០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងជំនាញ នៃខណ្ឌសែនសុខស្រាវជ្រាវ ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន៩,០០០ដុល្លារ កាលពីខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រហូតដល់ល្ងាចថ្ងៃទី១១ វិច្ឆិកា ២០២២ វេលាម៉ោង១៧ និង៣០ នាទី ទើបឃាត់ខ្លួនបាន ។

ជនសង្ស័យ ១-ឈ្មោះ មេណ្ឌក៍ មុន្នី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ  មុខរបររកស៊ី ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន) , ២-ឈ្មោះ MOSES KREEJARDIAH ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឡាយបឹរៀល  មុខរបរគ្មាន ស្នាក់នៅសណ្ឋាគារ ផ្លូវបេតុង ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)  បានធ្វើសកម្មភាពឆបោកប្រាក់ចំនួន ៩,០០០ដុល្លារ ពីជនរងគ្រោះឈ្មោះ ឡាច ប៉ូឡូ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ  មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ១៥៥ ផ្លូវបេតុង(១៨)បុរីឈូកវ៉ា២ ភូមិតិកបញ្ញា សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  ។

សម្ភារៈបាត់បង់ ប្រាក់ចំនួន ៩,០០០ដុល្លារ , សម្ភារៈបន្សល់ទុក វ់ាលីពណ៌ខ្មៅ១ , ទូដែក១មានខោអាវមួយចំនួនរបស់ជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖