ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ លោក មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នដែលមានការពាក់ព័ន្ធក្នុងការសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន  បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ លោក មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នដែលមានការពាក់ព័ន្ធក្នុងការសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១។ 

• អរគុណសន្តិភាព

• អរគុណនយោបាយឈ្នះ ឈ្នះ

• ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។ 

   នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានផ្ញើលិខិតថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះ លោក មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នដែលមានការពាក់ព័ន្ធក្នុងការសហការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានជោគជ័យគួរជាទីមោទនៈ។

នៅក្នុងលិខិតនេះបានបញ្ជាក់ថា ការសម្រេចបានបេសកកម្មប្រកបដោយជោគជ័យនេះ គឺជាសមិទ្ធផលដ៏លេចធ្លោមួយគួរឱ្យស្ញប់ស្ញែងដែលនាំមកនូវមោទនភាព កិត្តិយស និងកិត្យានុភាព សម្រាប់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានជូនពរឯកឧត្តម មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ នាយកស្ថាប័នដែលមាន ការពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ សូមមានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖