ព័ត៌មានទាន់ហេតុការណ៍៖

លោក លី ច័ន្ទតុលា អញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម ស្តីពី” រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី” នៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ឆ្នាំ២០២២ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក  លី ច័ន្ទតុលា  អញ្ជេីញចូលរួមធ្វេីបទឧទេ្ទសនាម   ស្តីពី ” រចនាសម្ព័ន្ធ  តួនាទី  និងភារកិច្ចនៃវិជ្ជាជីវ:មេធាវី” នៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌ឆ្នាំ២០២២  របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស  នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)  ជូនសិក្ខាកាមនាយទាហាននៃកងរាជអាវុធហត្ថ ដែលមកពីស្នងការដ្ឋាន  និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត  ចំនួន  ១០៧រូប ។

នាឱកាសនោះក៏មានកិច្ចស្វាគមន៍ពី  លោកឧត្តមសេនីយ៍ទោ  តាត  ចន្ថា  នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)  ផងដែរ។  

លោក  លី  ច័ន្ទតុលា  ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា  បានថ្លែងនូវមតិស្វាគមន៍ទៅកាន់សិក្ខាកាម  និងបានធ្វេីបទឧទេ្ទសនាមអំពី:

-រចនាសម្ព័ន្ធនៃវិជ្ជាជីវ:មេធាវី

-ការគ្រប់គ្រងលេីវិជ្ជាជីវ:មេធាវី

-តួនាទីរបស់មេធាវី

-ភារកិច្ចរបស់មេធាវី

-និងការទទួលខុសត្រូវរបស់មេធាវី

លោក  លី  ច័ន្ទតុលា  ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា  បានសម្តែងអំណរគុណចំពោះការអញ្ជេីញ លោក  មកធ្វេីបទឧទ្ទេសនាម ផ្សព្វផ្សាយអំពី វិជ្ជាជីវ:មេធាវី  និងសូមអរគុណសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ កត់ត្រានូវចំណុចសំខាន់ៗ និងចោទជាសំណួរយ៉ាងច្រេីន  ដែលបង្ហាញអំពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិជ្ជាជីវ:មេធាវី។

ជាចុងក្រោយ  លោក  លី  ច័ន្ទតុលា  ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ដល់លោកនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំវិទ្យាស្ថាន និងសិក្ខាកាមទាំងអស់  សូមទទួលជោគជ័យនៅក្នុងវគ្គបំប៉នមន្រ្តីនគរបាលយុត្តិធម៌  ព្រមទាំងជោគជ័យក្នុងការ ប្រកបវិជ្ជាជីវ:  និងជួបតែពុទ្ធពរទាំង៤ប្រការ  គឺអាយុ  វណ្ណ:  សុខ:  ពល:  កុំបីឃ្លៀងឃ្លាតឡេីយ ៕

ដោយ : សហការី


ចែករំលែក៖