ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់រួមបញ្ចូលខ្សែប្រយុទ្ធ Sardar Azmoun ក្នុងសមាជិកក្រុមនៅ World Cup 2022 ទោះបីរងរបួស

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិអុីរ៉ង់លោក Carlos Queiroz បានរួមបញ្ចូលខ្សែប្រយុទ្ធ Sardar Azmoun ដែលរងរបួសនៅក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួត World Cup នៅកាតាឆ្នាំនេះ

Azmoun ដែលលេងឲ្យក្លិបអាល្លឺម៉ង់ Bayer Leverkusen បាន​អវត្តមាន​តាំងពី​របួស​កំភួនជើង​ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​ក្នុង​ការ​ប្រកួត Champions League ជាមួយក្រុម Porto កាល​ពី​ថ្ងៃ​ទី៤ ខែ​តុលា។

ចំណែកខ្សែបម្រើរបស់ Al Wakrah Omid Ebrahimi បានរងរបួសក្រលៀនក្នុងការប្រកួតមិត្តភាពជាមួយ Nicaragua ក្នុងសប្តាហ៍នេះ ហើយត្រូវអវត្តមានក្នុងក្រុម។

ខ្សែប្រយុទ្ធ Mehdi Taremi ស៊ុតបញ្ចូលទីបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន១៩ដងសម្រាប់ក្រុម Porto នៅរដូវកាលនេះ ហើយត្រូវបានគេរំពឹងថា នឹងដឹកនាំការប្រកួតដែលជាខ្សែប្រយុទ្ធមុតស្រួចសម្រាប់អុីរ៉ង់ដែលនឹងលេងការប្រកួតកំដៅសាច់ដុំចុងក្រោយជាមួយទុយនីស៊ីមុនការប្រកួត World Cup ខាងមុខ

អុីរ៉ង់បើកយុទ្ធនាការប្រកួត World Cup ទល់នឹងអង់គ្លេស នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ បន្ទាប់មកពួកគេប្រកួតជាមួយក្រុមវែលនៅថ្ងៃទី២៥ ខែវិច្ឆិកា និងសហរដ្ឋអាមេរិកនៅថ្ងៃទី២៩ ខែវិច្ឆិកា នៅក្នុងការប្រកួតក្នុងពូល B របស់ខ្លួន

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករក្រុមអុីរ៉ង់ដែលនឹងត្រូវចូលរួមប្រកួត World Cup នៅកាតា៖

អ្នកចាំទី ៖ Alireza Beiranvand (Persepolis), Amir Abedzadeh(Ponferradina), Seyed Hossein Hosseini (Esteghlal), PayamNiazmand (Sepahan)

ខ្សែការពារ ៖ Ehsan Hajsafi (AEK Athens), Morteza Pouraliganji(Persepolis), Ramin Rezaeian (Sepahan), Milad Mohammadi (AEK Athens), Hossein Kanaanizadegan (Al Ahli), Shojae Khalilzadeh(Al Ahli), Sadegh Moharrami (Dinamo Zagreb), Rouzbeh Cheshmi(Esteghlal), Majid Hosseini (Kayserispor), Abolfazl Jalali(Esteghlal)

ខ្សែបម្រើ ៖ Ahmad Noorollahi (Shabab Al Ahli), Saman Ghoddos(Brentford), Vahid Amiri (Persepolis), Saeid Ezatolahi (Vejle), Alireza Jahanbakhsh (Feyenoord), Mehdi Torabi (Persepolis), Ali Gholizadeh (Charleroi), Ali Karimi (Kayserispor)

ខ្សែប្រយុទ្ធ ៖ Karim Ansarifard (Omonia Nicosia), Sardar Azmoun(Bayer Leverkusen), Mehdi Taremi (Porto)

ដោយ៖ ភារៈ(រូបភាព ​៖ BBC Sport)


ចែករំលែក៖