ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយសដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២២

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ វេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំ “A” បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។ 

សមាសភាពអញ្ជើញចូលរួម÷ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុ ប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច នាយ-នាយរងការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជ អាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចំនួន ៦៤នាក់ (អ.ហនារី ០៤នាក់)។ 

យោធិននៃកងរាជអាវុធហត្ថ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តព្រះសីហនុ ចូលនិវត្តន៍ក្នុងឆ្នាំ២០២២ តាមប្រកាសរបស់ក្រសួងការពារជាតិ មានចំនួន ៧នាក់ ដោយត្រូវបានរាជរដ្ឋាភិបាលក្រសួងការពារជាតិដំឡើង ឋានន្តរសក្តិចំនួន ០១ថ្នាក់ មុនចូលនិវត្តន៍ និងប្រគល់គ្រឿងឥស្សរិយយស”ថ្នាក់អស្សឬទ្ធិ”ដើម្បីជាការលើក ទឹកចិត្ត ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហាន ចំពោះការលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិមាតុភូមិ នាពេលកន្លងមក ក្នុងនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជា ការ ក៏បានប្រគល់ថវិកាឧបត្ថម្ភ ដោយក្នុង១នាក់ ទទួលបានទឹកប្រាក់ចំនួន៥០ម៉ឺនរៀល ជូនដល់យោធិននៃកង រាជអាវុធហត្ថ ចូលនិវត្តន៍ផងដែរ។

បន្ទាប់ពីបញ្ជប់ពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់គ្រឿង ឥស្សរិយយស កញ្ចប់ថវិការួចរាល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដឹកនាំលោកមេបញ្ជាការរង នាយ សេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យចំណុះមន្ទីរ លោកមេបញ្ជាការ- មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកស្នាក់ការសន្តិសុខចំនួន២៨ នាក់ ដើម្បីចូលរួមស្តាប់ប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ជូនដល់យោធិននៃកងរាជអាវុធហត្ថ ចូល និវត្តន៍-ពិការ ឆ្នាំ២០២២ក្នុងក្របខណ្ឌកងរាជអាវុធហត្ថ ទូទាំងប្រទេស តាមរយ:ប្រព័ន្ធវីដេអូខនហ្វឺរ៉េន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

ដោយ៖ សូរិយា


ចែករំលែក៖