ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីជូនដំណឹង ការជ្រើសរើសនិស្សិតនារីមកស្នាក់នៅបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា ២០២២-២០២៣

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិតនារី ដែលកំពុងសិក្សាតាមរូបភាព អាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ថា មជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារីមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ឱ្យចូលស្នាក់នៅសរុបចំនួន ៨០ នាក់ ។

១-លក្ខខណ្ឌជ្រើសរើស ៖

-ជានិស្សិតនារីក្រីក្រអាហារូបករណ៍ ឬបង់ថ្លៃដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនានាក្នុងរាជធានីភ្នំពេញ។

-ជានិស្សិតនារីក្រីក្រ និងនិស្សិតនារីពិការមកពីខេត្តនានា (ភ្ជាប់លិខិតបញ្ជាក់មេភូមិ និងមេឃុំ)

 -បេក្ខជនត្រូវនៅលីវ មានវិន័យ និងសីលធម៌ល្អ។

២-កាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ៖

-បេក្ខជនត្រូវយកពាក្យមកដាក់សុំស្នាក់នៅដោយខ្លួនឯងនៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនចាប់ ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ។

៣-កាលបរិច្ឆេទប្រកាសលទ្ធផល ៖

-កាលបរិច្ឆេទប្រកាសលទ្ធផល នឹងមានបិទផ្សាយនៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី និងគេហទំព័រផ្លូវការក្រសួង ក្រោយពីការសម្រេចរបស់គណៈកម្មការជ្រើសរើសរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ចំពោះព័ត៌មានលម្អិតផ្សេងៗទៀតបេក្ខនារីអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៧៧០ ២២៨និង ០១២ ៦៧៥ ៥៩០ 

ដោយ : សិលា


ចែករំលែក៖