ភ្នំពេញ ៖ ឡំប្រឺតាមួយគ្រឿងក្រឡាប់ផ្ងារជេីងខណៈបេីកលេីផ្លូវអទិភាពត្រូវរថយន្តToyota rush មួយគ្រឿងបើកឆ្លងផ្លូវទៅបុក កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកToyota rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AX-6790 បើកដោយស្ត្រីម្នាក់ ដែលគេស្គាល់ថាជាបងស្រីរបស់ស្ត្រីម្នាក់ ជាអធិការរងខណ្ឌពោធិ៍សែនជ័យ បើកចេញពីផ្លូវក្នុងភូមិ ឆ្លងផ្លូវសហព័ន្ធរុស្សុីពីជើងទៅត្បូង បានបុកជាមួយឡំប្រឺតាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-2682 ពីទទឹងផ្នែកខាងក្រោយ ខណៈដែលកំពុងបើកលើផ្លូវអទិភាព ពីកើតទៅលិច បណ្តាលឲ្យប៉ើងក្រឡាប់ផ្ងារជើង រងខូចខាត រថយន្តខ្ទេចផ្នែកខាងមុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅបាញ់ថ្នាំចំណាំរួចយកមធ្យោបាយទាំង២គ្រឿងដាក់អែបខាង ជៀសវាងកកស្ទះចរាចរ ហើយត្រូវបានស្ត្រីម្នាក់ ជាអធិការរងខណ្ឌពោធិ៍សែនជ័យ ត្រូវជាសាច់ញាតិភាគីខាងរថយន្ត ដោយទាមទារឲ្យខាងឡំប្រឺតាសងថ្លៃខូចខាត ។
ករណីខាងលើភាគីសងខាងនិយាយមិនចុះសម្រុងគ្នា ទើបស្ត្រីដែលជាអធិការរង ទាមទារយកមធ្យោបាយទាំង២ទៅផ្នែកជំនាញខណ្ឌ ដើម្បីនិយាយដោះស្រាយគ្នា ៕
ដោយ៖សុខាសែនជ័យ