ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ហ៊ុន ម៉ាណែត អស់សំណើចរឿងអ្នកវិភាគថា លោកចង់បានភរិយាអាមេរិក តែពុកមិនឱ្យយក

ចែករំលែក៖

ភ្នំពេញ ៖ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការហួសចិត្ត និងអស់សំណើចផងដែរចំពោះអ្នកវិភាគក្រៅស្រុក ដែលបានលើកឡើងថា លោកចង់យកភរិយាជាជនជាតិអាមេរិកាំង តែត្រូវសម្តេចតេជោ ហ៊ុន សែន រារាំង។ 

ការលើកឡើងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើអោយលោកតា លោកយាយផ្ទុះសំណើច ខណៈលោកបណ្ឌិត បញ្ជាក់ថា, សម័យហ្នឹងលោកនៅអៀននៅឡើយ។ 

លោកបណ្ឌិត បានគូសបញ្ជាក់ថា កាលរៀននៅអាមេរិកមាននារីអាមេរិកាំង បេតីខ្លះដែរ តែលោកជាមនុស្សអៀន ដូច្នេះក៏មិនមានទំនាក់ទំនងណាស៊ីជម្រៅនោះឡើយ។

លោកបណ្ឌិត បានគូសបញ្ជាក់បែបនេះ «កាលពីប៉ុន្មានខែមុន មានអ្នកនយោបាយត្រាស់ដឹងរឿងទឹកជន់លិចផែនដី។ ប៉ុន្មានថ្ងៃមុននេះ ក៏លេចចេញអ្នកវិភាគម្នាក់នៅក្រៅប្រទេស ត្រាស់ដឹងពីរឿងនៃជីវិតស្នេហារបស់ខ្ញុំ… ដែលខ្ញុំចាត់ទុកថា ជាការត្រាស់ដឹងនោះ ក៏ព្រោះតែគាត់បានអួតថា គាត់ដឹងរឿងខ្ញុំច្បាស់ ដែលសូម្បីតែរូបខ្ញុំជាសាមីខ្លួន ក៏មិនដែលដឹងរឿងនោះផង សុំស្ងើចហើយ បច្ចុប្បន្នសម្បូរអ្នកត្រាស់ដឹងគ្រប់រឿងណាស់»។

សូមបញ្ជាក់ថា អ្នកវិភាគនៅក្រៅស្រុករូបនេះ ធ្លាប់ត្រូវបានលោកបណ្ឌិត ហ៊ុន ម៉ាណែត បង្រៀនពីការវិភាគផងដែរ។ លោកបានបង្រៀនថា បើចង់វិភាគឱ្យបានត្រឹមត្រូវ ត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា, សូមជូនរឿងអស់សំណើចមួយក្រោមចំណងជើងថា៖ “អ្នកវិភាគដែលត្រាស់ដឹងគ្រប់រឿង”🤣

កាលពីប៉ុន្មានខែមុន មានអ្នកនយោបាយដែលត្រាស់ដឹងរឿងទឹកជន់លិចផែនដី។ ប៉ុន្មានថ្ងៃមុននេះ ក៏លេចចេញអ្នកវិភាគម្នាក់(នៅក្រៅប្រទេស) ដែលត្រាស់ដឹងពីរឿងនៃជីវិតស្នេហារបស់ខ្ញុំ😅… ដែលខ្ញុំចាត់ទុកថាជាការត្រាស់ដឹងនោះ ក៏ព្រោះតែគាត់បានអួតថាគាត់ដឹងរឿងខ្ញុំច្បាស់ ដែលសូម្បីតែរូបខ្ញុំជាសាមីខ្លួនក៏មិនដែលដឹងរឿងនោះផង😅

សុំស្ងើចហើយ បច្ចុប្បន្នសម្បូរអ្នកត្រាស់ដឹងគ្រប់រឿងណាស់🤣🤣 ៕

ដោយ ៖ សិលា


ចែករំលែក៖