ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តងងុយដេករេចង្កូតទៅបុករថយន្ត១គ្រឿងនៅពីមុខបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមប្រភពពីរបាយការណ៍របស់លោកវរសេនីយ៍ឯក ជា សីហា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការខេត្តបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ២៣ និង ០០ នាទី នៅចំណុចផ្លូវកោងហួសសឹករងក្រុងប៉ៃលិន ស្ថិតនៅភូមិ ប៉ាងរលឹម សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុករថយន្តបណ្តាលឲ្យមនុស្សស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។បើតាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់សមត្តកិច្ចជំនាញថា-នៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F0125 បើកល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតលើដងផ្លូវជាតិលេខ៥៧បើកស្របទិសគ្នា នៅចំណុចផ្លូវកោង ក៏ទៅបុករថយន្ត១គ្រឿងពណ៌ខៀវពាក់ស្លាកលេខតាកែវ 1A1362 នៅពីមុខបុកចំពីក្រោយបណ្ដាលឲ្យ វិលក្បាលរថយន្ត១ជុំ ត្រូវរថយន្តខាងលើរុញប្រហែល៥ម៉ែត្រ ,សង្ស័យអ្នកបើកបររថយន្តពណ៌ ស ងងុយដេក រួចបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល)។

សមត្តកិច្ចនគរបាលចរាចរណ៍បានបន្តថា-អ្នកបើករថយន្ត Hyandai ពណ៌ខៀវ ឈ្មោះ មុី ចាន់ភក្រ្តា អាយុ ២៧ឆ្នាំ នៅភូមិ ថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ស្លាក តាកែវ 2A.1362  ស្លាប់ ពេលបញ្ជូនជិតដល់មន្ទីរពេទ្យបង្អែកខេត្ត ។ 

រីឯអ្នករួមដំណើរជាមួយឈ្មោះ មុី ចិន អាយុ ៥៨ឆ្នាំ ត្រូវជាឪពុកអ្នកស្លាប់ រស់នៅភូមិថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង របួសធ្ងន់ ។

– ឣ្នកបើកបរ រថយន្ត  ម្ខាងទៀត រត់ចេញពីកន្លែងកើតហេតុ ទុករថយន្តចតចោលនៅលើដងផ្លូវជាតិ៥៧គេចបាត់ស្រមោល  -ចំណែកឯរថយន្តនេះមានស្លាកលេខភ្នំពេញ3F.0125 ពណ៌ ស លាយលឿង (ខូចខាតផ្នែកខាងមុខ)គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្ករដោយ រថយន្ត ពាក់ស្លាកលេខ ភ្នំពេញ3F. 0125  (សង្ស័យ ងងុយដេក)។

ករណីខាងលើនេះក្រោយពីកើតហេតុកម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្នាននគរបាលខេត្ត បានប្រមូលវត្ថុតាងយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត រង់ចាំការដោះស្រាយនៅពេលក្រោយ  ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖