ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រះវិហារបើកវគ្គតម្រង់ទិសស្តីពី សៀវភៅណែនាំអនុវត្តគម្រោង(PIM) នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣(LASEDIII)

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២ លោក គីម រិទ្ធី អភិបាលខេត្ត លោកបណ្ឌិត រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោង(LASEDIII) បានអញ្ជើញជាអធិបតីក្នុងពិធីវគ្គតម្រង់ទិសស្តីពី សៀវភៅណែនាំអនុវត្តគម្រោង(PIM) នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣(LASEDIII) ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត និងក្រុមការងារគម្រោង(LASEDII)នៃខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តឧត្ដរមានជ័យ និងមន្រ្តីពាក់ព័ន្ធជាច្រើន នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនោះលោក គីម រិទ្ធី បានសំដែងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់ លោកបណ្ឌិត រ័ត្ន ហុក អនុរដ្ឋលេខាធិការ និងជានាយកគម្រោង(LASEDIII) ដែលបានដឹកនាំក្រុមការងារគម្រោង(LASEDIII) មករៀបចំវគ្គតម្រង់ទិសដ៏មានសារៈសំខាន់នេះ ដើម្បីចែករំលែកនិងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតអំពីការរៀបចំគម្រោង ការយល់ដឹងកាន់តែច្បាស់អំពីតួនាទីភារកិច្ច និងការទទួល ខុសត្រូវរបស់ក្រុមការងារអនុវត្តគម្រោង នីតិវិធីនៃការអនុវត្តគម្រោង និងបច្ចេកទេសតាមផ្នែកនីមួយៗ ដែលក្រុមការងារនឹងលើកយកមកធ្វើបទបង្ហាញរយៈ ០២ថ្ងៃនេះ។

ជាចុងក្រោយលោក បានគូសបញ្ជាក់អំពីការអនុវត្តផែនការនេះ រដ្ឋបាលខេត្តព្រះវិហារ មានទិសដៅ និងផែនការសកម្មភាពសម្រាប់បន្តដោះស្រាយ និងអនុវត្តន៍ការងារសម្បទានដីសង្គមកិច្ចរួមមាន:ការរៀបចំក្រុមការងារចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពផ្ទៃដីនៅសល់ពីការទន្ទ្រាន នៅទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំរំដោះស (ដែលមានអនុក្រឹត្យអនុបយោគរួច)។ រៀបចំបង្កើតគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីខេត្តព្រះវិហារ បង្កើតក្រុមការងារថ្នាក់ស្រុក និងសម្របសម្រួលបង្កើតក្រុមការងារឃុំ។ពិសេស ក្រុមការងារដីសម្បទានសង្គមកិច្ច គ្រោងនឹងផ្តល់ការណែនាំ ស្តីពីការអនុវត្តការងារសម្បទានដីសង្គមកិច្ចទាក់ទងនឹងការងារជ្រើសរើសមុខសញ្ញាអ្នកទទួលដីសម្បទានសង្គមកិច្ចស្របតាមអនុក្រឹត្យ ១៩ប្រកាសលេខ ២០០ និងសៀវភៅណែនាំស្តីពីគោលការណ៍អនុវត្តគម្រោង LASED បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះចប់ ៕

ដោយ ៖ សហការី


ចែករំលែក៖