ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមក្រុមការងារសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពញាក្រែក ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំកណ្ដោលជ្រុំ ព្រមទាំងសហការីទៅចូលរួមរំលែកទុក្ខគ្រួសារសពលោកស្រី ហិន រន អាយុ៥៣ឆ្នាំ ដែលបានស្លាប់បាត់បង់ជិវិតដោយសារជំងឺក្រិនថ្លើម មានអាស័យដ្ឋាននៅភូមិផ្សារកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ លោកនាយកសាខា បានពាំនាំសារពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខាខេត្ត និងលោក ជា សុផារ៉ា ប្រធានកិត្តិយសសាខាខេត្ត និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ ដែលត្រូវជាយាយ ជាម្ដាយ ជាប្រពន្ធ ជាមីង ជាអ៊ំ ជាក្មួយ ជាបងប្អូន និងជាមិត្តភក្តិ។ល។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ លោកក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ឱ្យប្រោសដល់ដួងវិញ្ញាណក្ខន្ធនៃសពខាងលើសូមបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈដែលបានផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕
ដោយ : សហការី