ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកវ៉ាជែងទៅបុកឡំប្រឺតាពេញទំហឹង រួចរេចង្កូតទៅបុកបង្គោលភ្លេីងបណ្ដាលឱ្យក្រឡាប់ផ្ងារជេីង​ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង​បេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កួតបុកឡំប្រឺតាចំពីមុខពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ​ ហេីយបន្តទៅបុកបង្គោលភ្លេីងបាក់ទ្រេត១ដេីមថែមទៀត​ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងេីរជេីងឡេីងលេី និងរបួសធ្ងន់ម្នាក់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង២០ នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២២  នៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចខាងមុខវត្តចម្ប៉ា​ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុគេបានឃេីញបុរសម្នាក់បេីកបររថយន្តសណ្ដោងកុងតឺន័រ​ មួយគ្រឿង​ ពាក់ស្លាកលេខ​ភ្នំពេញ ​4A-0492 បានធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកេីត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកេីតហេតុខាងលេី បានវ៉ាជែងមិនប្រយ័ត្នក៏រេចង្កូតទៅខាងឆ្វេងដៃបុកចំពីចំហៀងឡំប្រឺតា ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1HW-2928 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិច បណ្តាលឱ្យរងការខូចខាតស្ទេីរតែទាំងស្រុង និងធ្វេីឲ្យបុរសម្នាក់ជាអ្នកបេីកឡំប្រឺតារងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹងបញ្ជូនយកទៅសង្គ្រោះអាយុជីវិត​ ។ 

    ដោយឡែករថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏​បន្តជ្រុលទៅបុកបង្គោលភ្លេីងបាក់ទ្រេតអស់ចំនួន១ដេីមបន្ថែមទៀត និងបណ្តាលឱ្យរថយន្តបង្កក្រឡាប់ផ្ងេីរជេីងរងការខូចខាតទាំងស្រុង តែតៃកុងរងរបួសស្រាល​ និងបានចុះចេញពីលេីរថយន្តគេចខ្លួនបាត់ស្រមោល​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែង​ និងស្ទួចយករថយន្តបង្កនិងឡំប្រឺតា​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖