ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ០៦នាក់​ ពាក់ព័ន្ធ​ករណីធាក់ប្លន់​ ,លួចម៉ូតូ​ និងទទួលផលចោរកម្ម​ ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ​ បង្ហាញមុខជាសាធារណៈរួចបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី១៨​ ខែវិឆ្ឆិកា​ ឆ្នាំ២០២២​នេះ​ នគរបាលព្រហ្មទណ្ឌកំរិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ០៦នាក់​ ពាក់ព័ន្ធ​ករណីធាក់ប្លន់ និងលួចម៉ូតូ,ព្រមទាំងអ្នកទទួលផលចោរកម្ម​ ក្នុង២ករណី ផ្សេងគ្នារួចបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

   នគរបាលបានឲ្យដឹងថា​ ជនសង្ស័យទាំង០៦នាក់ ដែលបង្ហាញមុខ ក្នុងនោះ ករណីប្លន់១នាក់ ,លួចចំនួន៣នាក់និងអ្នកទទួលផលចោរកម្មចំនួន២នាក់​ រួមមាន៖

១.ឈ្មោះ ឈិត ណាវី ហៅពៅ ភេទប្រុសអាយុ ១៨ ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ,២ .ឈ្មោះយន់ សំអឿន ហៅឌឿន ភេទប្រុសអាយុ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣. ឈ្មោះ ធា វីរៈ ហៅ ជ័យ ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ,៤.ឈ្មោះ ហួរ សិលា ហៅហើម ភេទប្រុស អាយុ ៣៣ ឆ្នាំមុខរបរចុងភៅ,៥ .ឈ្មោះ ឆែម សំបូរ ហៅដាភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរមិនពិតប្រាកដនិង៦.ឈ្មោះ ប៉ោ ឆាយ ភេទប្រុសអាយុ៤៩ ឆ្នាំ ជាមន្រ្តីយោធា។

      យោងតាមរបាយការណ៍នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យ ទាំង៦នាក់ មាន២ករណី ផ្សេងគ្នា ក្នុងនោះករណីអំពើហឹង្សា (ធាក់ប្លន់ យកម៉ូតូម៉ាក ស្តុបពី)  ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាលស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន ២នាក់ ជនសង្ស័យ ប្លន់ម្នាក់និងអ្នកទទួលផលចោរកម្ម  កាលពីថ្ងៃទី១៥និង១៦ ខែវិឆ្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពី ជនសង្ស័យ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកស្កុបពី ពណ៌សមួយ ពាកស្លាកលេខ ភ្នំពេញ១H០៩៧៣មួយ គ្រឿងកាលពី ថ្ងៃទី២៩ខែតុលាឆ្នាំ ២០២២នៅចំណុចបុរី វីអាយភី ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ដោយឡែក ករណី ទី២  ជនសង្ស័យ លួចចំនួន៣នាក់​ និងអ្នកទទួលផលចោរកម្ម១នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ១១និង៣០នាទី១៦ខែ វិឆ្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្ម លួចម៉ូតូម៉ាកហុងដាមួយគ្រឿង កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ ២០២២នៅចំណុចទីតាំងលក់រថយន្តមួយកន្លែង នៅតាមបណ្ដោយផ្លូវ ២៦៥ ក្រុម ២៦ ភូមិ ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្រេច។​ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ឈានទៅឆែកឆេរលំនៅឋាន ដកហូតបានស្លាកលេខ រថយន្ត  ២បន្ទះដែលមានស្លាកលេខ ភ្នំពេញ២AL៨១២៦ ព្រមទាំង សម្ភារះសម្រាប់ កាចកម៉ូតូ មួយ ចំនួនផងដែរ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖