ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងអប់រំ នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ស្តីពីដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាតុទិយភូមិ!

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាប់ស្ថាប័នពាក់ព័ន្ធអ្នកសារព័ត៌មាន ព្រមទាំងសាធារណជន ទាំងអស់មេត្តាជ្រាបថា៖ ក្រសួងនឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ដំណើរការរៀបចំការប្រឡងសញ្ញាបត មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដើម្បីផ្ដល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅដូចខាងក្រោម ៖

– វាគ្មិន ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំពាក់ព័ន្ធ

– ទីកន្លែង ៖ អគារទីស្តីការក្រសួងអប់រំ យុវជន និងកីឡា

– កាលបរិច្ឆេទ ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង៣០នាទីព្រឹក

សេចក្តីដូចបានជម្រាបជូនខាងលើ សូម អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួម ដើម្បីយក ព័ត៌មានតាមការគួរ។ ចំពោះព័ត៌មានបន្ថែម ស្តីពីដំណើរប្រព្រឹត្តទៅនៃសន្និសីទសារព័ត៌មាននេះ សូមទាក់ទង ទូរស័ព្ទលេខ ៖ ០១២ ៤០០ ៦៩៧/ ០៦៩ ៧៨៧ ៨៤០ ៕

ដោយ ៖ សិលា


ចែករំលែក៖