ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាប​ និងឃាត់ខ្លួន​ជនសង្ស័យ​ ០៩​នាក់​ ករណី​ជួញដូរ​រក្សា​ទុក​នូវ​សារ​ធាតុ​ញៀន​ នៅស្រុកពេជ្រាដា

ចែករំលែក៖

  ខេត្ត​​មណ្ឌលគិរី ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺង​មាត់​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រឿងញៀន​ក្នុង​ទូ​ទាំង​ខេត្ត​ កម្លាំង​សមត្ថកិច្ច​កា​រិ​យា​ល័យប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពេ​ជ្រា​ដា​ និង​កម្លាំង​ប៉ុស្ដិ៍​ពូ​ជ្រៃ​ ចុះបង្ក្រាប​ករណី​ជូ​ញ​ដូរ​រក្សា​ទុក​និង​សម្រួល​ឱ្យប្រើប្រាស់​នូវ​សារ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ស៊ុម​ សោ​ភ័​ណ្ឌ​ ស្នងការ​រង​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន​ និង​មានកា​សម្របសម្រួល​ ពី​លោក​ ស៊ា​វ​ ងី​ឈាន់​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ ។​

​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំង​ជំនាញ​បានធ្វេីឡេីងកាលពីរសៀលថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៦​និង​១០​នាទី​ ស្ថិត​នៅ​ត្រង់​ចំណុច​ (​អូរ​ទេ​)​ខាងក្រោយ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​ឌី​ធី​ស៊ី​ស្ថិត​នៅ​ក្នុងភូមិ​ចុង​ផាង​ ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចំនួន​ ០៩​នាក់​(មានផ្ទុកសារធាតុញៀនទាំង៩នាក់) ។​

​វត្ថុ​តាង​និង​សម្ភារៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​យក​រួម​មាន​ដូច​ខាងក្រោម​៖​ ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ស​ង្ស័​ថា​ជា​សារធាតុ​ ញៀន​ចំនួន​០៨​កញ្ជប់​ ៧​កញ្ចប់​តូច​និង​០១​កញ្ជប់​,​ ២-​អាវុធ​កែ​ច្នៃ​ប្រើ​ហ្គា​ស​បាញ់​គ្រាប់ឃ្លី​ដែក​ចំនួន​០១​ដើម​,​ ៣-​គ្រាប់ឃ្លី​ ដែក​ចំនួន​១៤​គ្រាប់​,​ ៤-​ទូរ​ស្ទ​ព័​ដៃ​ចំនួន​៦​គ្រឿង​,​ ៥-​ម៉ូតូ​ចំនួន​៥​គ្រឿង​ ម៉ាក់​ឆ្លាម​ចំនួន​០៤​គ្រឿង​ ម៉ាក់​Honda​ Dream​ ០១២​ចំនួន​០១​គ្រឿង​,៦-​កន្ត្រៃ​ចំនួន​ ០១,​ ៧-​សម្ភារ​:​កែ​ច្នៃ​សម្រាប់​ជក់​មួយ​ចំនួន​ ។​ លោកគ្រូ​ពេទ្យ​បាន​យក​សំណាក​ពី​ជនសង្ស័យ​ទៅ​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩​ ជា​លទ្ធផល​ អ​វិ​ជ​មាន​ ទាំង​៩​នាក់​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៩​នាក់​ខាងលើ​ នៅថ្ងៃសុក្រទី​១៨​ ខែវិច្ឆិកា​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

ដោយ​៖សហការី​


ចែករំលែក៖