ខេត្តកំពង់ចាម៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃសុក្រទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ស៊ីគូភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលកម្លាំងបានឃាត់ខ្លួនមនុស្សចំនួន០៨នាក់គឺ ៖
១- ឈ្មោះ ចែ ឯម ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ ភូមិទឹកឆា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២-ឈ្មោះ តាំង ម៉ាច ភេទស្រីអាយុ៥៨ឆ្នាំ ជនជាតិខ្មែរ
៣- ឈ្មោះ ស្រី នី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
៤- ឈ្មោះ សាំង ផន ភេទស្រី អាយុ៣៧ឆ្នាំ ជាតិខ្មែរ
៥- ឈ្មោះ ចាន់ លឹម ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ
៦-ឈ្មោះ រិន ពុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទាំង០៥អ្នក នៅភូមិថ្មី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម
៧-ឈ្មោះ ជួន ជីវ័ន្ត ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
៨-ឈ្មោះ ប៉ី ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ជាតិខ្មែរ ទាំង០២អ្នកនៅភូមិបាំងមួយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះដកហូតវត្ថុតាង និងសម្ភារៈមួយចំនួន ។
បច្ចុប្បន្ន មនុស្សនិងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
ដោយ៖សហការី