ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីសាលាស្រុកស្វាយចេកម្នាក់ត្រូវបាននគរបាលកោះហៅជុំវិញការបង្ហោះព័ត៌មានបង្កអសន្តិសុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីសាលាស្រុកស្វាយចេកម្នាក់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើសកម្មភាពថតរូបបង្ហោះនិងឡាយអំពីសកម្មភាពប្រជាពលរដ្ឋទិញនិងលក់ស្រូវ ហើយត្រូវបានឈ្មួញក្រឡុកហាងឆេងឡើងចុះតាមអំពើចិត្ត ដែលខ្លឹមសារនោះបាននាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់សង្គម និងបានចោទប្រកាន់នានានាំឱ្យប៉ះពាល់ដល់លោកអភិបាលស្រុកស្វាយចេកយ៉ាងធ្ងន់ធ្ងរផងដែរ។

    ដោយអនុវត្តន៍តាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកវរសេនីយ៍ឯក ឃួន វណ្ណា ស្នងការង ជំនួយដឹកនាំផែនការងារសន្តិសុខ បានចុះស្រាវជ្រាវនិងបានកោះហៅឈ្មោះ អឿន ធី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរមន្រ្តីរាជការសាលាស្រុកស្វាយចេកមកបំភ្លឺលើករណី ដែលបានឡាយក្នុងហ្វេសបុ៊កឈ្មោះបងញ៉ក់ភូមិភាស ជុំវិញព័ត៌មានក្លែងក្លាយដែលបង្កចលាចលដល់សង្គមនេះ។

   ក្រោយពីការសាកសួររួចមក ឈ្មោះ អឿន ធីបានទទួលស្គាល់កំហុស និងបានអះអាងថាខ្លួនពិតជាបានថតឡាយមែន មកពីខ្លួនស្រវឹង។ បន្ទាប់ពីបានដឹងពីកំហុសហើយ សាមីខ្លួនបានសុំទោសជាសាធារណ:ចំពោះប្រជាពលរដ្ឋនិងលោកអភិបាលស្រុកស្វាយចេក។ទន្ទឹមគ្នានោះសមត្ថកិច្ចជំនាញក៏បានឱ្យគាត់ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តបទល្មើសបន្តទៀត ក្នុងករណីមិនរាងចាល សមត្ថកិច្ចនឹងមានចំណាត់ការតាមផ្លូវច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖