ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី សមគំនិត រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តសៀមរាប ៖ ថ្ងៃសៅរ៍ ១១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី សមគំនិត រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សូមបញ្ជាក់ថា, នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបាន ចុះបង្រ្កាបករណី សមគំនិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុច លំនៅឋានស្ថិតនៅក្នុងភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប  បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់:

១-ឈ្មោះ ខុន រក្សា ហៅ ស្នា ឬ សា ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិស្វាយដង្គំ  សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។(សមគំនិត រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ លឹម លីន ហៅ ទា ភេទប្រុស ឆ្នាំកំណើត ២០០៦ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។(សមគំនិត រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវដកហូតវត្ថុតាងរួមមាន:

» ម្សៅមេតំហ្វេតាមីនចំនួន ៤០កញ្ចប់ ស្មើនឹងទម្ងន់ ២៥.១៩ក្រាម (ទម្ងន់សុទ្ធ) 

» ឧបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួន ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ៕

ដោយ : សហការី


ចែករំលែក៖