ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានសាកល្បងមីស៊ីល Sarmat ដោយជោគជ័យ

ចែករំលែក៖

យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានវៀតណាមនៅទីក្រុងមូស្គូ មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រនៃសហព័ន្ធរុស្ស៊ី (RVSN) ឧត្តមសេនីយ៍ឯក Sergei Karakaev បានបញ្ជាក់ថា ការសាកល្បងមីស៊ីល Sarmat ត្រូវបានអនុវត្តដោយជោគជ័យ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា “យោងតាមមេបញ្ជាការកងកម្លាំងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ឧត្តមសេនីយឯក Sergei Karakaev កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រជាមួយប្រព័ន្ធមីស៊ីលទំនើបបន្តត្រូវបានដាក់ពង្រាយ ហើយ ការសាកល្បងកាំជ្រួច Sarmat ត្រូវបានអនុវត្តដោយជោគជ័យ។ លើសពីនេះ ការបាញ់បង្ហោះដែលធ្វើឡើងនៅឯកន្លែងសាកល្បងអវកាសជាតិ Plesetsk ហើយមីសីល Sarmat អាចប្រើប្រាស់ជើងទម្រនៃប្រព័ន្ធមីស៊ីលចល័តនៅលើដី Yarsក្នុងការបាញ់ប្រហារ»។
មេបញ្ជាការ RVSN បានប្រកាសពីការសាកល្បងដោយជោគជ័យនៃមីស៊ីល Sarmat នៅក្នុងកិច្ចប្រជុំពង្រីកនៃក្រុមប្រឹក្សាយោធានៃកងកម្លាំងមីស៊ីលយុទ្ធសាស្ត្រក្នុងទីក្រុងមូស្គូ។ មុននេះ ឧត្តមសេនីយឯក Karakayev បាននិយាយថា មីស៊ីល Sarmat អាចត្រូវបានបំពាក់ដោយក្បាលគ្រាប់ Avangard hypersonic ជាច្រើនគ្រាប់ផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមលទ្ធផលនៃការហ្វឹកហ្វឺនឆ្នាំ២០២២ RVSN បានបញ្ជាក់ថា អង្គភាពកាំជ្រួច Omsk និងអង្គភាពកាំជ្រួច Yoshkar-Ola សម្រេចបានសមិទ្ធផលខ្ពស់បំផុតក្នុងចំណោមអង្គភាពដែលបំពាក់ដោយប្រព័ន្ធ មីស៊ីល”៕ ដោយ ៖ ធីរីណា

រូប​ថត​ ៖​ TTXVN-VNA


ចែករំលែក៖