ព័ត៌មានទាន់ហេតុការណ៍៖

សូមស្វាគមន៍គណៈប្រតិភូរដ្ឋសភាហ្វីលីពីន​ អញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA)​ លើកទី៤៣

ចែករំលែក៖

ភ្នំពេញ ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាហ្វីលីពីន​ ដឹកនាំដោយ លោកស្រី Maria Rachel J Arenas ប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាប្រទេសហ្វីលីពីន បានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA)​ លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ​ ។

សូមបញ្ជាក់ថា, នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា​ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាលោក លោកស្រី សមាជិក សមាជិកា អនុគណៈកម្មការទី៣៖ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច នៃមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា(AIPA)​ លើកទី៤៣ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក វឿង ឌីន ហ្វេ (H. E.Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន(AIPA)​ លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ​ ៕

ដោយ : សហការី


ចែករំលែក៖