ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋី Elon Musk សុំឱ្យបុគ្គលិកត្រឡប់ទៅការិយាល័យធ្វើការវិញ

ចែករំលែក៖

មហាសេដ្ឋីវ័យ៥៥ឆ្នាំរូបនេះបានជំរុញឱ្យវិស្វករផ្នែកទន់ (software) ឱ្យហោះហើរទៅកាន់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូសម្រាប់ការសម្ភាសន៍ទល់មុខ ប្រសិនបើគាត់ចង់បន្តការងាររបស់គាត់នៅ Twitter ។
បន្ទាប់ពី Twitter បានប្រកាសថា ខ្លួននឹងបិទការិយាល័យរហូតដល់ថ្ងៃទី ២១ ខែវិច្ឆិកា មហាសេដ្ឋី Elon Musk បានស្នើឱ្យបុគ្គលិកនៅក្នុងនាយកដ្ឋានបច្ចេកទេសមកទីស្នាក់ការកណ្តាលរបស់ខ្លួននៅ San Francisco (សហរដ្ឋអាមេរិក) នេះបើយោងតាមសារព័ត៌មាន CNBC ។
ជាក់ស្តែង កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ បានផ្ញើអុីមែលទៅកាន់ក្រុមហ៊ុនទាំងមូល ដោយនិយាយថា អគារនានានឹងត្រូវបិទជាបណ្តោះអាសន្ន ចំណែកការចូលប្រើប្រាស់កាត (ID)ត្រូវបានផ្អាកសម្រាប់ពេលបច្ចុប្បន្ន។ នេះជាការឆ្លើយតបរបស់ Musk នៅពេលបុគ្គលិករាប់រយនាក់បដិសេធមិនបន្តធ្វើការតាមចក្ខុវិស័យរបស់ចៅហ្វាយថ្មី។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក មហាសេដ្ឋីវ័យ ៥៥ឆ្នាំរូបនេះបានជំរុញឱ្យអ្នកណាម្នាក់ដែលចេះសរសេរកម្មវិធី រាយការណ៍ទៅការិយាល័យរបស់ Twitter ឱ្យបានមុនរសៀលថ្ងៃទី ១៨ ខែវិច្ឆិកា(ពេលវេលាអាមេរិក)។
បន្ទាប់ពីការផ្តល់ជូន លោកក៏បានផ្ញើលិខិតតាមដានលើកទឹកចិត្តមនុស្សឱ្យហោះហើរទៅកាន់ទីក្រុង San Francisco ដើម្បីបង្ហាញវត្តមានដោយផ្ទាល់។ Musk ក៏បានបន្ថែមថា គាត់នឹងធ្វើការនៅពេលយប់ជ្រៅនៅទីស្នាក់ការកណ្តាល ហើយនឹងត្រលប់មកវិញនៅព្រឹកស្អែក។
ម្ចាស់ថ្មីនៃបណ្តាញសង្គម “បក្សីខៀវ” បាននិយាយថា គោលបំណងរបស់លោកគឺចង់ការសម្ភាសន៍ខ្លីៗតាមលក្ខណៈបច្ចេកទេស របស់បុគ្គលិកស្នូល ។

លោក Musk អាចយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យារបស់ Twitter ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Zingnews.vn


ចែករំលែក៖