ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជាក់ថាមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាលើកដំបូងក្នុងរយៈពេល៦ខែ

ចែករំលែក៖

ចិនបានបញ្ជាក់ពីការស្លាប់ដោយកូវីដ-១៩ ជាលើកដំបូង ក្នុងរយៈពេល ៦ខែកន្លងមក ។ យោងតាមសារព័ត៌មាន Beijing Daily ករណីស្លាប់ត្រូវបានកំណត់អត្តសញ្ញាណថាជាបុរសអាយុ ៨៧ឆ្នាំ ដែលបានស្លាប់នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា។
បុរសចំណាស់ចាប់ផ្តើមបង្ហាញរោគសញ្ញាក្អកនៅថ្ងៃទី១១វិច្ឆិកា ហើយត្រូវបានបញ្ជាក់ថាមាន វិជ្ជមានកូវីដ-១៩ ពីរថ្ងៃក្រោយមក។ ស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅៗ ដោយសារការឆ្លងមេរោគផ្លូវដង្ហើម ។ វាមិនច្បាស់ទេថាតើមនុស្សចំណាស់បានទទួលវ៉ាក់សាំង Covid-19 ឬក៏អត់នោះទេ។
នេះជាការបញ្ជាក់ដំបូងនៃការស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនចាប់តាំងពីអាជ្ញាធរក្រុងសៀងហៃបានប្រកាសពីការស្លាប់នៅថ្ងៃទី ២៦ ខែឧសភា ក្នុងអំឡុងពេលមានការផ្ទុះឡើងនៅនិទាឃរដូវ។
ប្រទេសចិនកំពុងជួបប្រទះការផ្ទុះឡើងនៃ Covid-19 ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ទីក្រុងប៉េកាំងបានរាយការណ៍ថា មាន ៦២១ករណីឆ្លងCovid-19 ។ មុននេះ មន្ត្រីក្រុងបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះដើម្បីទប់ស្កាត់កម្រិតការរីករាលដាលនៃកូវីដ-១៩។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២០ ខែវិច្ឆិកា ប្រទេសចិនទាំងមូលមានករណីថ្មីចំនួន ២៤.២១៥ ករណីធ្លាក់ចុះបន្តិចពី ២៤.២៦៣ ករណីកាលពីមួយថ្ងៃមុន។ ជាពិសេស ទីក្រុងក្វាងចូវកំពុងជួបប្រទះការផ្ទុះឡើងខ្លាំងបំផុត ដែលស្មើនឹងមួយភាគបួននៃចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសចិន៕

រូប​ថត​ ៖ AFP

ដោយ៖ ធីរីណា(រូប​ថត​ ៖​ Hanoitv.vn)


ចែករំលែក៖